ភ្នំពេញ៖ការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញបានបញ្ចប់ដោយស្ថាពរក្នុងឳកាបំពាក់មេដាយជូនកីឡាករ-កីឡាការិនីសៀស្យាល់ដោយមានការចូលរួមលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។
សម្រាប់វិញ្ញាសាបាល់ទាត់៖ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមខេត្តកណ្តាល។ វិញ្ញាសាប៉េតង់វិញ មេដាយមាសបានទៅលើកីឡាករ វិបុស មង្គល មេដាយប្រាក់បានទៅលើកីឡាការិនី សុខ ចាន់ និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី អ៊ឹវ សុខឡេង ចំពោះក្រុមទី២ មេដាយមាសបានទៅលើ ជា ឌីណា មេដាយប្រាក់បានទៅលើ ឡៅ បូព៌ា និងមេដាយសំរិទ្ធបានទៅលើ ស៊ីមន វិយ៉ានព្វ។
ចំណែកវិញ្ញាសាអត្តពលកម្មផ្នែកបុរស៖ក្រុម “A”មេដាយមាសបានទៅលើកីឡាករ ដារា មេដាយប្រាក់បានទៅលើកីឡាករ វុទ្ធី និងមេដាយសំរិទ្ធបានទៅលើកីឡាករ សុវណ្ណ ក្រុម “B”មេដាយមាសបានទៅលើកីឡាករ វណ្ណៈ មេដាយប្រាក់បានទៅលើកីឡាករ សុភាព និងមេដាយសំរិទ្ធបានទៅលើកីឡាករ វីត និងក្រុម “C”មេដាយមាសបានទៅលើកីឡាករ ងា មេដាយប្រាក់បានទៅលើកីឡាករ ផាន់ណា និងមេដាយសំរិទ្ធបានទៅលើកីឡាករ ហាន់។
រីឯវិញ្ញាសាអត្តពលកម្មផ្នែកនារី៖ក្រុម “A”មេដាយមាសបានទៅលើកីឡាការិនី លក្ខិណា មេដាយប្រាក់បានទៅលើកីឡាការិនី ផល្លី និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ស្រីតី ក្រុម “B”មេដាយមាសបានទៅលើកីឡាការិនី សុភាព មេដាយប្រាក់បានទៅលើកីឡាការិនី កញ្ញា និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី នីតា។
លោកអនុប្រធានបានបន្តថា ការប្រកួតនាឱកាសនេះ យើងនឹងជ្រើសរើសក្រុមកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងត្រៀមចូលរួមការប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកលក្ខណៈអន្តរជាតិនានា នាឆ្នាំបន្តបន្ទាប់ផងដែរ។ គណៈកម្មាធិការស្បៀស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រីកចលនាកីឡាជនបញ្ញាខ្សោយទៅតាម ខេត្ត គោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈក ម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ទើស្យាល់ អូឡាំពិកភាគច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែក ពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរបាយការណ៍ថា ការប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២១ ដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំសុខភាព សម្រាប់កីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា និងអាណាព្យបាល ក្នុងគោលបំណងផ្តល់ ឱកាសឱ្យ កីឡាករ កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិតនឹងធ្វើការណែនាំ អប់រំ ពីរបៀបតំហែទាំសុខភាព ក្នុងរស់នៅប្រចាំ ថ្ងៃរបស់អាណាព្យាបាល និងប្អូនៗក្មួយៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។

លោកបានបន្តថា ការប្រកួតមិនមែនដើម្បី ជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើងការប្រកួតមិនមែនដើម្បី ជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និង ផ្តល់ឱកាសចូលរួម សកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉ាស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធជនពិការ ក្នុងនោះវិស័យកីឡាជនពិកា ក៏ត្រូវបានរាជរដ្ឋាភិបាលយក ចិត្តទុកដាក់ជំរុញលើកស្ទួយឥតឈប់ឈរ។សម្រាប់ចូលរួមមានចំនួន៧ គឺរាជធានីភ្នំពេញ កណ្តាល សៀមរាប តាកែវ ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ ដែលមានទំាងអស់ចំនួន១៨០នាក់។
ដោយ៖លី ភីលីព
