កីឡា

Chelsea ព្រមព្រៀងនាំយកខ្សែការពារម្នាក់វ័យ២៣ឆ្នាំ មកពីលីគកំពូលតួកគី

យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalai ទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។

កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែ មករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជា ថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគ កំពូលរបស់អ៊ីតាលី។

លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញ ការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះ ទោះបីជាកីឡាករផ្ទាល់ Szalai នៅមិនទាន់មានផែនការក្នុងការស្វែងរក ក្លឹបធំៗនៅអ៊ឺរ៉ុបដើម្បីពង្រឹង សមត្ថភាពរបស់ខ្លួនក្តី។

កន្លងមកមិនត្រឹមតែតោខៀវ Chelsea នោះទេសូម្បីតែក្លឹប Sevilla និងក្លឹប AT Madrid ផងដែរក៏បានធ្វើការចាប់អារម្មណ៍និងចរចាជាមួយនឹងកីឡាកររូបនេះដែរប៉ុន្តែជា ចុងក្រោយការផ្ទេរដែលមានតម្លៃខ្លួន២០ លានផោន គឺនឹងធ្វើឡើងជាផ្លូវការក្នុងខែមករាខាងមុខទៅឲ្យក្លឹបតោខៀវ Chesela ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top