The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងតែស្ថិតនៅជួរមុខគេក្នុងការចុះកុងត្រាជាមួយនឹងកីឡាករខ្សែការពារ Antonio Rudiger ខណៈដែលកីឡាកររូបនេះហាក់ដូចជាមិនសូវច្បាស់លាស់ឡើយជាមួយនឹងអនាគតរបស់ខ្លួននៅនឹងក្លឹបតោខៀវ
Chelsea។
មកដល់ពេលនេះកុងត្រារបស់កីឡាករអាល្លឺម៉ង់រូបនេះនឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលទៅហើយខណៈដែលមិនទាន់មានពន្លឺណាមួយអំពីលទ្ធភាព ក្នុងការបន្តកុងត្រាថ្មីនៅឡើយលើសពីនេះគេជឿជាក់ថាបងប្រុសរបស់កីឡាករ Sahr Senesie គឺបានឈានទៅដល់ការព្រមព្រៀងក្រៅផ្លូវការរួច
ហើយជាមួយនឹង Real Madrid ដើម្បីទទួលយកកុងត្រាបន្ទាប់ពី Chelsea។
ទោះបីជាយ៉ាងណាក្តីមិនត្រឹមតែ Real Madrid ប៉ុណ្ណោះទេនៅពេលនេះសូម្បីតែក្លឹប Bayern Munich ក៏នៅតែបន្តចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះផងដែរ ហើយថែមទាំងក្លឹបបិសាចក្រហម Man UTD និង Spurs ផង៕