អតីតកីឡាករ ជម្រើសជាតិអង់គ្លេសឆ្នើម លោក Trevor Sinclair បានធ្វើការលើកឡើងនៅសប្តាហ៍នេះថា អ្នកចាំទីរបស់ក្លឹបបិសាចក្រហម Man UTD កីឡាក Dean Henderson មានសមត្ថភាពគ្រប់គ្រាន់តែ គួរតែសម្រេចចិត្ត ប្តូរចេញហើយជ្រើសយកក្លឹបណាមួយ ដើម្បីអាចលេងបាន ១១នាក់ដំបូងឡើងវិញ។

លោក Sinclair បានបន្តថា Henderson មិនគួរនៅបន្តជាមួយនឹង Old Trafford ហើយមិនគួរបដិសេធ សំណើរសុំខ្ចីជើង របស់ក្លឹប Ajax ឡើយដែលទីនោះ គឺជាកន្លែងកសាង ប្រវត្តិសាស្ត្រជាច្រើន និងជាកន្លែងកសាងឱកាស ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
លោកបញ្ជាក់ដែរថាប្រសិនបើ Ajax ពិតជាចាប់អារម្មណ៍ចំពោះ Henderson មែននោះ លោកពិតជាភ្ញាក់ផ្អើលមែនទែន ពីព្រោះថាកីឡាករអ្នកចាំទីរូបនេះ ពិតជាមានសមត្ថភាព និងគួរតែទទួល បានឱកាសច្រើនជាងនេះ៕ ប្រែសម្រួល៖ស៊ុនលី
