Chelsea បានរបូតគ្រាប់បាល់ចុងម៉ោង ធ្វើឲ្យ Zenit តាមស្មើលទ្ធផល ៣-៣ ក្នុងការប្រកួតកាលពីយប់មិញ តែយ៉ាងណាក្រុមមកពីអង់គ្លេសមួយនេះនៅតែអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
ក្រុមរហស្សនាមតោខៀវ ពេលនេះស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល H ក្រោមក្រុមជើងខ្លាំងមកពីអ៊ីតាលី Juventus។ ការស្ថិតក្នុងចំណាត់ថ្នាក់លេខ២បែបនេះ មិនមែនជារឿងល្អឡើយសម្រាប់ Chelsea ព្រោះពេលចាប់ឆ្នោតពួកគេ ត្រូវទៅប៉ះក្រុមលេខមួយក្នុងពូលផ្សេង។
ក្នុងនោះក្រុមដែល Chelsea អាចនឹងជួបមានគឺ Bayern Munich, Real Madrid, Ajax និង Lille។ ពួកគេសុទ្ធតែជាក្រុមធ្វើបានល្អបំផុត សម្រាប់ការប្រកួតក្នុងពូល ដូចជាBayern និង Ajax លេងមិនចាញ់សោះ៦ប្រកួតកន្លងទៅ។

Manchester City, Liverpool និង Manchester United បានបញ្ចប់ចំណាត់លេខមួយ ក្នុងពូលរបស់ពួកគេនីមួយៗ។ ប៉ុន្តែ Chelsea មិនអាចលេងប៉ះជាមួយក្រុមទាំង៣នេះ បានឡើយ ដោយសារតែពួកគេ មកពីលីគតែមួយ។ ស្របពេលដែល Juventus ក៏មិនអាចប្រកួតជាមួយ Chelsea ដែល ព្រោះពួកគេចេញពីពូលជាមួយគ្នា៕ Source: Sabay

