ក្រុមមាន់ខ្នាយមាស Spurs ដែលត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Brighton នាយប់ថ្ងៃអាទិត្យខាងមុខនេះ
នឹងត្រូវផ្អាកដំណើរការជាផ្លូវការក្រោយពេលដែលបញ្ហារាតត្បាតនៃវិរុសកូវីដនៅភាគខាងជើងនៃទីក្រុងឡុង។
មកទល់នឹងពេលនេះគេបានអះអាងថាកីឡាករ៨នាក់ព្រមទាំងសមាជិករបស់ក្រុម Spurs ផងបានតេស្តឃើញវិជ្ជមានកូវីដ
ក្នុងការប្រកួតទល់នឹងក្រុមបារាំង Rennes នៃពានរង្វាន់ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះហើយ ដែលមានន័យថាការប្រកួតទាំងនេះក៏ត្រូវបានប្រកាសផ្អាកដំណើរការផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Spurs បានសរសេរបែបនេះថា៖ពួកយើងអាចបញ្ជាក់បានថាការប្រកួតរបស់យើងនៅក្នុងលីគ អង់គ្លេសប៉ះនឹងក្រុម Brighton នាយប់ថ្ងៃទី១២ខែធ្នូគឺនឹងអាចដំណើរបានឡើយក្រោយការប្រជុំរបស់គណកម្មការនៃលីគកំពូល៕ ប្រែសម្រួល៖ស៊ុនលី

