កីឡា

មើលទ្ធផល​ ប្រកួត Duathlon ជើងឯកជាតិ នៅខេត្តកែប

ភ្នំពេញ ៖ ថ្ងៃទី១០ធ្នូ ការប្រកួតកីលាទ្រីយ៉ាត្លុង ជើងតឯកជាតិ ឆ្នាំ២០២១ បានចាប់ផ្ដើមដោយការ ប្រកួតកីឡាឌូអាត្លុង (Duathlon)ទាំង
បុរស ទាំងនារីមុនគេ ។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាឌូអាត្លុង មានចំនួន២ ប្រភេទកីឡាបញ្ចូលគ្នា គឺទាំងកីឡាករកីឡាការិនី ត្រូវចាប់ផ្ដើម ដោយការរត់ប្រណាំង១០គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ ២០គីឡូម៉ែត្រ និងបញ្ចប់ដោយរត់៥គីឡូម៉ែត្រ បន្ថែមទៀត ។

ចំពោះលទ្ធផល នៃការប្រកួតសម្រាប់បុរស ចំណាត់ថ្នាក់ លេខ១ បានទៅកីឡាករកាំង ធឿន ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ
នាង ពេជ្រពិសិដ្ឋ ដែលពួកគេទាំង២រូប មកពីក្លិបក្រសួងមហាផ្ទៃ ជាមួយគ្នា និងចំណាត់ថ្នាក់លេខ៣បានទីកីឡាករថៃ ធុចមកពីក្លិបរបស់ក្រ
សួងការពារជាតិ ។

ចំពោះចំណាត់ថ្នាក់ផ្នែកនារីវិញ នោះលេខ១ បានទៅកីឡាការិនីអ៊ួន ច័ន្ទភក្ត្រា លេខ២ កីឡាការិនី ថន សុមាវត្តី ដែលកីឡាការិនីទាំង២
រូបនេះមកពីក្លិបក្រសួងមហាផ្ទៃ ជាមួយគ្នា និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនី ហ៊ោ ធិតា មកពីក្លិបក្រសួង ការពារជាតិ ។ សម្រាប់វិញ្ញាសាឌូអាត្លុងនេះ ក្រសួងមហាផ្ទៃ ប្រជែងបានចំណាត់ថ្នាក់លេខ១ និង លេខ២ ទាំងកីឡាករ ទាំងកីឡាការិនី តែម្ដង ៕

Most Popular

To Top