កីឡាករដែលត្រូវបាន គេមើលឃើញថា មានភាពល្អនិងច្បាស់ ក្នុងការប្រយុទ្ធ Karim Adeyemi ដែលជាយុវជនឆ្នើម របស់ក្លឹប FC Red Bull Salzburg ទើបតែមានវ័យ១៩ឆ្នាំ បានឆ្លើយបដិសេធ ជាមួយក្លឹបយក្ស របស់អេស្ប៉ាញ Barcelona ទៅវិញ ។
ជាការពិត Barcelona ជាក្លឹបយក្សរបស់ពិភពលោកមួយ ដែលមានកីឡាករគ្រប់រូប តែងស្រមៃចង់ទៅលេងនៅទីនោះ ប៉ុន្តែយុវជនខាងលើ បានឆ្លើយបដិសេធក្នុងការចង់បាន របស់ Barcelona ទៅវិញ ។ ដោយគេបានបញ្ជាក់ថា គោលដៅរបស់គេ គឺចង់ទៅលេងនៅតែអាល្លឺម៉ង់ មួយមុខប៉ុណ្ណោះ។ សម្រាប់ក្លឹប ដែលគេចង់ទៅលេងនោះគឺជាក្លឹប Borussia Dortmund ហើយក្លឹបនេះក៏បានដាក់សំណើ ក្នុងការចង់បានគេដូចគ្នា ។
Karim Adeyemi រកបាន១៤ គ្រាប់ហើយ និងជួយក្លឹបSalzburg ឲ្យកាន់កាប់កំពូលតារាងលីគកំពូល អូទ្រីស គិតត្រឹមសប្ដាហ៍ទី១៧ ក្នុងរដូវកាលនេះ៕