កីឡា

Faiq កីឡាករ​មាន​ជាង​គេ​លើ​លោក​​​ ត្រូវ​បាន​ក្លឹប​របស់​ខ្លួន​បញ្ចប់កុងត្រា​

ខ្សែ​ស្លាប​ស្ដាំ​សញ្ជាតិ​ប្រ៊ុយណេ​ Faiq Bolkiah ​ត្រូវ​បាន​គេ​ស្គាល់​ជា​កីឡាករ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​លើ​លោក​ ដែល​មាន​រហូត​ទៅ​ដល់​ ២០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ក្លឹប​ព័រទុយហ្គាល់​ Maritimo បញ្ចប់​កុងត្រា​ កាល​ពី​ម្សិលមិញ​នេះ​។

តាំង​ពី​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ ក៏​ដូច​ជា​ក្រុម​បម្រុង​ Maritimo នេះ​តាំង​ពី​រដូវកាល​ឆ្នាំ​២០២០/២១ មក​ កីឡាករ​នេះ​ចូល​ឲ្យ​ក្លឹប​នេះ​បាន​ ១​ប្រកួត​ប៉ុណ្ណោះ​​ បាន​៤៥នាទី​ និង​មួយ​ប្រកួត​ទៀត​ក៏​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប​ផង​ដែរ​តែ​អង្គុយ​នៅ​លើ​បង់​។

នៅ​ក្នុង​ការ​ប្រកាស​របស់​ក្លឹប​លើ​ ក្លឹប​នេះ​បាន​លើកឡើង​ថា​ ការ​សម្រេច​បញ្ចប់​កុងត្រា​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងរដូវកាល​នេះ​ កាល​ពី​ម្សិលមិញ​នេះ​ គឺ​មាន​ការ​ព្រម​ព្រៀង​ជា​មួយ​ Faiq ហើយ​​។ ហើយ​ក្លឹប​ក៏​បាន​អរគុណ​ដល់​កីឡាករ​នេះ​ ដែល​ខិត​ខំ​ជួយ​ក្លឹប​កន្លង​មក​។

នៅ​ក្នុង​អាជីព​បាល់ទាត់​រប់ស​ Faiq ​បាន​ធ្លាប់​ទៅ​លេង​ឲ្យ​ ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ​ ក្រុម​ថ្នាល​ Southampton ក្រុម​យុវជន​ ក្រុម​ U18 Chelsea ក្រុម​ U18 ក្រុម​ U23 របស់​ Leicester និង​ ក្រុម​ឈុត​ធំ​ និង​ក្រុម​បម្រុង​ Maritimo ខាង​លើ​នេះ​ ប៉ុន្តែ​យ៉ាង​ណា​ កីឡាករ​នេះ​បាន​ចូល​លេង​ប្រកួត​តិច​តួច​ណាស់​ឲ្យ​ក្រុម​ទាំង​នេះ​ ជា​ពិសេស​គឺ​ពេល​ទៅ​ Leicester កីឡាករ​នេះ​មិន​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​ណា​ឡើយ​។

ទ្រព្យសម្បត្តិ​ជាង​ ២០ពាន់​លាន​ដុល្លារនេះ មិន​មែន​ជា​អ្វី​ដែល​ Faiq រក​បាន​នោះ​ទេ​ លុយ​កាក់​ទាំង​អស់​ជា​ កេរមរតក​បាន​ពី​គ្រួ​សារ​ខ្លួន​ ព្រោះ​ថា​កីឡាករ​នេះ​​ជា​ក្មួយ​ព្រះ​ចៅ​ស៊ុលតង់​ប្រ៊ុយណេ Hassanal Bolkiah ៕

ប្រភព៖http://sabay

Most Popular

To Top