កីឡា

Liverpool យកបាន៣ពិន្ទុបន្តតាមពីក្រោយប្រកិត គ្នាជាមួយនឹងក្រុមកំពូលតារាង Man City

ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួន ដដែលដោយបន្តយកជ័យជំនះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ៣ទល់នឹង១។

វាបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណៈដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួត ប៉ុន្មានដងចុងក្រោយនេះ។

ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy ដែលអាចស៊ុតឬជួយរកគ្រាប់បាល់ឲ្យមិត្តរួមក្រុមក្នុងការប្រកួតទាំង ១៥ប្រកួតជាប់គ្នាក្នុងលីគ។

បច្ចុប្បន្ន Man City នៅបន្តឈរកំពូលតារាងមាន៤១ពិន្ទុក្នុងដៃខណៈដែលហង្សក្រហម Liverpool មាន៤០ពិន្ទុតាមពីក្រោយហើយតោខៀវ Chelsea ស្ថិតនៅលេខ រៀងទី៣មាន៣៧ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top