ភ្នំពេញ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាង ឲ្យលោកវង្ស សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជានាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួម បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងនិងទិសដៅការងារបន្ត ឆ្នាំ២០២២របស់គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។
លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍បាននិយាយថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ទទួលខុសត្រូវក្នុងការអភិវឌ្ឍ វិស័យកីឡាជនពិការខ្សោយ សតិបញ្ញា នៅព្រះរាជាណាចក្រកម្ពុជា និងសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកសាខា របស់ខ្លួន ដោយបានបង្កើត អនុគណៈកម្មាធិការ រាជធានី ខេត្ត ហើយក៏មានការទំនាក់ទំនងយ៉ាងជិតស្និត ជាមួយអង្គការក្រៅ រដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន ។ បច្ចុប្បន្ន មានអនុគណៈកម្មាធិការចំនួន១៤ រួចហើយ នៅក្នុងអាណត្តិទី៣ នេះ នឹងបន្តពង្រីកទៅបណ្តាខេត្ត មួយចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យជនខ្សោយសតិ បញ្ញាទាំងក្មេងទាំងចាស់ នៅទូទាំងប្រទេសបានចូលរួម សកម្មភាពសង្គមតាមរយៈ វិស័យកីឡា ។
លោកបានបន្តថា ជាក់ស្តែង មកទល់ពេលនេះ គណៈកម្មាធិការស្ប៉ាស្យាល់ អូឡាំពិកកម្ពុជា បានពង្រីកចលនាកីឡា ជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅចំនួន១៤ រួចហើយដូចជា៖ រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈកម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ទើ دا ស្យាល់អូឡាំពិកភាគ ច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពី អង្គការជាតិ អន្តរជាតិ និងសប្បុរសជន ។
លោក សែម សុខា បានមានប្រសាសន៍ថា ការរួមចំណែក និងលើកស្ទួយជួយលើវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីក ចលនាស្ប៉េស្យាល់ អូឡាំពិកដល់បណ្តា ខេត្តនានា និងបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាព សង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។ មិនតែប៉ុណ្ណោះ យើងបានសហការជាមួយអង្គការ សមាគមនានាដែលបានគ្រប់គ្រង ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា ។
លោកអនុប្រធាន បានបន្តថា ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយ ឧបត្ថម្ភទាំងសម្ភារ ថវិកា ពីអង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់ អូឡាំពិកជារៀងរាល់ឆ្នាំ ។
អ្វីៗទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែ គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនជនពិការ ហើយក៏ជាការខិតខំប្រឹងប្រែង និងសហការយ៉ាងជិត ស្និតរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អនុគណៈកម្មាធិការរាជធានីខេត្ត គ្រូបង្វឹក ជាពិសេសក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនីផ្ទាល់ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងការចូលរួមការប្រកួតនានា ដែល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ។ ហើយម៉្យាងវិញទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នក ដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្ត ដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងសូមឲ្យសមាជិក សមាជិកាទាំងអស់ពិភាក្សាគ្នាឲ្យបានល្អិតល្អន់ អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកទិសដៅបន្តឲ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ ៕