យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅ របស់ក្លឹបផងដែរ នាពេលខាងមុខ។

កីឡាករខ្សែប្រយុទ្ធស្លាប វ័យ១៧ឆ្នាំរូបនេះ កំពុងមានឈ្មោះជាកីឡាករឆ្នើម របស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករ ដ៏មានសក្តានុពលម្នាក់ផងដែរ ក្រោយការបង្ហាញខ្លួន ជាលើកដំបូង ក្នុងការប្រកួតបាល់ទាត់អាជីព ក្នុងវ័យទើបតែ១៦ឆ្នាំ កាលពីឆ្នាំទៅ។
យុវជនឆ្នើមរូបនេះ ក៏ធ្លាប់បានហ្វឹកហាត់ជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ផងដែរកាលពីមុន ហើយមិនក្លឹបជាច្រើនណាស់ ដែលកំពុងចាប់អារម្មណ៍នាំគាត់ យកមកលេងនៅអង់គ្លេស ប៉ុន្តែត្រូវរងចាំ រហូតដល់ខែមិថុនា ឆ្នាំក្រោយពេលវេលា ដែលគាត់មានអាយុ១៨ឆ្នាំជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី
