គិតត្រឹមសប្តាហ៍កន្លងទៅនេះ ការប្រកួតក្នុងលីកចំនួន១០លើកហើយ ត្រូវបានប្រកាសផ្អាកដំណើរ ដោយសារតែ បញ្ហារីករាលដាល នៃវិរុសកូវីដ ជាមួយនឹងក្លឹបជាច្រើន។
ក្រៅពីនោះ ការប្រកួត៣ក្នុងថ្ងៃ Boxing Day ក៏កំពុងប្រកាសបិទផងដែរ ដោយសារតែចំនួន នៃវិរុសកូវីដបាន កើនឡើងរហូតទៅដល់ ៩០ទៅហើយទាំងកីឡាករ និងបុគ្គលិក។
មានការលើកឡើង ដោយមិនមានការសប្បាយចិត្តឡើយ ដោយគ្រូបង្វឹក របស់ក្លឹបទាំងឡាយ ខណៈដែលគោលការណ៍ ថ្មីនេះនៅពេលនេះ គឺទាមទារឲ្យក្លឹបទាំងឡាយ មានចំនួនកីឡាករយ៉ាងហោចណាស់ ១៣នាក់ ឬទាមទារឲ្យមានដំនើរការ សុវត្ថិភាពតឹងរឹង មុនការប្រកួអាចដំណើរការ បានជាធម្មតា៕
ប្រែសម្រួល៖ស៊ុនលី
