គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះអ្នកចាំទីអេស្បាញ Kepa ដោយសង្ឃឹមថាអ្នកចាំទីរូបនេះ នឹងអាចវិលត្រឡប់មក រកការប្រកួតជម្រើសទី១វិញ ចាប់ពីខែក្រោយ។
អ្នកចាំទីជម្រើសដំបូង របស់ក្លឹប នៅពេលនេះកីឡាករ Edouard Mendy ចាប់ពីខែក្រោយទៅនឹង ជាប់ទទួលភារៈកិច្ចសម្រាប់ជម្រើសជាតិ របស់ខ្លួនសេនេហ្គាល់ ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations ។
រំលឹកដែរថាកីឡាករ Kepa ដែលបានធ្វើដំណើរមកដល់ ទឹកដី Stamford Bridge កាលពីរដូវក្តៅឆ្នាំ២០១៨ ប៉ុន្តែមិនសូវបានបង្ហាញ ខ្លួនញឺកញាប់ឡើយ រដូវកាលចុងក្រោយនេះ ដោយបានធ្លាក់តំណែង ជម្រើសដំបូងទៅឲ្យ Mendy រហូតមកហើយក៏ឈានទៅដល់ កុងត្រា ផុតកំណត់ផងដែរ។
លោក Tuchel បានថ្លែងបញ្ជាក់ជាច្រើន អំពីបញ្ហាកីឡាករ ថាមកដល់ពេលនេះ ទាំងកីឡាករផ្ទាល់នឹងក្លឹបពិត ជារីករាយជាមួយគ្នា ហើយសង្ឃឹមថា កុងត្រាថ្មីនឹងអាចធ្វើឡើង ក្នុងពេលឆាប់ៗនេះ ខណៈដែល Kepa ក៏នឹងអាចបង្ហាញខ្លួន ជម្រើសដំបូងឡើងវិញ ក្នុងពេលខាងមុខនេះ កាន់តែញឹកញាប់ ជាងមុន៕
ប្រែសម្រួល៖ស៊ុនលី