កីឡា

Mbappe ឆ្លើយតបទៅនឹងផែនការ បាល់ទាត់ពិភពលោក ទៅជា២ឆ្នាំម្តង

ក្រោយមានលេចឬព័ត៌មាន អំពីផែនការនៃការរៀបចំព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកដោយ FIFA ទៅជារយៈពេល២ឆ្នាំម្តងវិញនោះ នៅថ្ងៃនេះ តារាឆ្នើមរបស់ជម្រើសជាតិបារាំង Kylian Mbappe បានចេញមុខ មកធ្វើការឆ្លើយតប ចំពោះបញ្ហានេះ។

Mbappe បានធ្វើការឆ្លើយតបទាំងប្រឆាំង ទៅនឹងផែនការរបស់ FIFA មួយនេះ ដោយលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ រយៈពេលត្រឹមតែ២ឆ្នាំម្តង នឹងអាចធ្វើឲ្យវាលែងទទួលបាន ការចាប់អារម្មណ៍ និងមិនត្រឹមតែប៉ុណ្ណោះ នឹងធ្វើឲ្យកាលវិភាគ របស់ក្រុមជម្រើសជាតិនីមួយៗ កាន់តែធ្ងន់ធ្ងរជាមិនខាន។

Mbappe បាននិយាយបែបនេះថា៖ បាល់ទាត់ពិភពលោក២ឆ្នាំម្តង? ខ្ញុំមិនអាចនិយាយបានទេថា វាត្រូវឬខុស ប៉ុន្តែបច្ចុប្បន្នជម្រើសជាតិ មានកាលវិភាគប្រកួត យ៉ាងហោចណាស់ ៦០ប្រកួតរួចទៅហើយ ក្នុងមួយឆ្នាំ ដូចនេះប្រសិនបើអ្នកចង់បានគុណភាព នៃការប្រកួតអ្នកគួរតែទុកពេល ឲ្យពួកគេសម្រាកផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top