កីឡា

២៣០០នាក់ ចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦

សៀមរាប៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរទទួលអ្នករត់ប្រណាំង សរុបចំនួន ២៣០០នាក់ ក្នុងនោះមានអ្នករត់ ២១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅ ក្នុងស្រុកចំនួន ២០០នាក់។

អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាព ទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើង។

ទិវារត់ប្រណាំង ពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំដែលមិនមែនជាការប្រកួតកីឡា ស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះទិវានេះ ក៏ជួយដល់ប្រភេទកីឡា អត្តពលកម្ម នៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភី លើវិញ្ញាសានេះ។

គោលបំណងចម្បងកាលពីដើមឡើយ នៃទិវារត់ប្រណាំងដ៏ធំ និងមានវ័យចំណាស់ជាងគេមួយនេះ របស់កម្ពុជាមួយនេះ ដែលលើ១ កាលពីឆ្នាំ១៩៩៦ មកគឺទិវានេះត្រូវបានធ្វើឡើង ក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការ ដែលរងគ្រោះដោយសារគ្រាប់មីន ដោយបំណងនៅតែរក្សាបាន រហូតដល់ពេលនេះរយៈពេលអស់ ២៦ឆ្នាំមកហើយ។

ព្រឹត្តិការណ៍នេះ គឺលោកបណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដាក់ថា ជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។

ដូច្នេះសុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ ដូច្នេះភ្ញៀវទេសចរណ៍ទាំងអស់ អាចចាប់ផ្តើមមកលេង សម្រាប់ទេសចរណ៍ចាក់វ៉ាក់សាំង ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះ នឹងបើកទទួលអ្នករត់យ៉ាងទូលាយ ទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចតាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់អាចដើរហើរសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំង កូវីដ១៩ បានគ្រប់ៗគ្នាទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ របស់សម្តេចតេជោ នាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នា ទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍នេះឡើងវិញផងដែ។

ដំណើរនេះធ្វើបានដោយរលូន និងជោគជ័យសេស លើវិធានការកូវីដ១៩ក៏ត្រូវបានអនុវត្តបានល្អប្រសើរ ដោយទទួលបានកិច្ចសហការយ៉ាងល្អ ជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំង ពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មី នៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើងដែរ»។

អ្វីដែលអ្នកចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មី នៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើង។

លោកបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្តាលអង្គរនេះ​ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡា ស្វែងរកឧត្តមភាព លើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះទិវានេះក៏ជួយដល់ប្រភេទកីឡា អត្តពលកម្ម នៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភី លើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភីលើវិញ្ញាសានេះ។

សម្រាប់ព្រឹត្តិការណ៍នេះរត់ ៥គីឡូម៉ែត្រ បុរសបានជ័យលាភីលេខ១ បានទៅកីឡាករសនពិសីកម្ពុជា រត់ក្នុងថិរវេលា១៧នាទី៩៩វិនាទី៦៣។ រត់៥គីឡូម៉ែត្រនារីលេខ១កីឡាការិនី កាន់ ស្រីរ័ត្ន កម្ពុជា រត់ក្នុងថិរវេលា២១នាទី៣៧វិនាទី។ រត់១០គីឡូម៉ែត្រ បុរាលេខ១ បានទៅកីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត រត់ក្នុងថិរវេលា៣៥នាទី៤៣វិនាទី ។

រត់ពាក់កណ្ដាលម៉ារ៉ាតុងបុរសលេខ១ បានទៅកីឡាករកម្ពុជា វ៉ាន់ ភារ៉ារត់ ក្នុងថិរវេលា១ម៉ោង១៦នាទី២១វិនា ទីលេខ២កីឡាករកម្ពុជា គង់ រុនរត់ ក្នុងថិរវេលា១ម៉ោង១៧នាទី៥៣វិនាទី និលេខ៣ បានទៅកីឡាករេកម្ពុជា ម៉ា វីរ៉ូ ដែលរត់ក្នុងថិរវេលា ១ម៉ោង២០នាទី៣៥វិនាទី ។

រត់ពាក់កណ្ដាលម៉រ៉ាតុងនារី លេដខ១ បានទៅកីឡាការិនី Lee Yim Ling មកពីទីក្រុងហុងកុង ដែលរត់ក្នុងថិរវេលា ១ម៉ោង៣៥នាទី១០វិនាទី ។លេខ២កីឡាការិនី Drecksel Dana រត់ក្នុងថិរវេលកា១ម៉ោង៥១នាទី២៤វិនាទី និងលេខ៣ បានទៅកីឡាការិនី Rebacca Bequette រត់ក្នុងថិរវេលា២ម៉ោង០០នាទី០៣វិនាទី៕

Most Popular

To Top