ឃីម បូរ៉ា បានប្រកួតយកឈ្នះកាលពីពេលថ្មីៗនេះទៅលើ វ៉ាន់ វឿន ដោយពិន្ទុក្នុងការប្រកួត TVK Fighter ក្នុងការប្រកួតនោះជើងខ្លាំង រូបនេះទទួលបានប្រាក់តម្លៃខ្លួន៥៥០ ដុល្លារហើយបូកទាំង ការឧបត្ថម្ភបន្ថែមទៀត បានច្រើនគួរសម។
ប្អូនប្រុសរបស់ ឌីម៉ា រូបនេះទទួលបានការឧបត្ថម្ភពីឯកឧត្ដម ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំនួន១០០ដុល្លារ និងទទួលបាន៦០ដុល្លា បន្ថែមទៀតពីលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលប្រាក់៦០ដុល្លារនេះ គឺជាការលើកទឹកចិត្ត សម្រាប់គូជក់ចិត្ត ដោយ១០០ ដុល្លារចែកពីរជាមួយ វ៉ាន់ វឿន អ្នកចាញ់បាន ៤០អ្នកឈ្នះបាន ៦០ដុល្លារ ។
បើសរុបទាំងលុយតម្លៃខ្លួន និងលុយក្លឹប និងលុយធ្វើដំណើរ បូរ៉ា បានខ្ទង់៧៥០ ដុល្លារ ។ បញ្ជាក់ថា លុយនេះគិតត្រឹមការ ប្រកួតនៅសង្វៀនខាងលើប៉ុណ្ណោះ ហើយក៏មិនទាន់គិតការ ចំណាយរបស់គេផងដែរ ៕