តារាឆ្នើមជម្រើសជាតិអាមេរិក កីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឭ ព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះ គឺបានសម្រេចចិត្ត ផ្ទេរមកចូលរួមជាមួយ នឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។
ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួន ប្រមាណជា១៥លានផោន ទាំងដែលកន្លងមកកីឡាករ វ័យ១៨ឆ្នាំរូបនេះ ក៏មានក្លឹបធំៗផ្សេងទៀត ចាប់អារម្មណ៍ផងដែរ មានដូចជា Liverpool និងBayern Munich ជាដើម។
ការធ្វើតេស្តសុខភាព ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទរួចរាល់ហើយ កុងត្រាក៏ត្រូវបានធ្វើឡើងជាផ្លូវការ ដែលនឹងមានរយៈពេល រហូតទៅដល់៥ឆ្នាំ ដល់ឆ្នាំ២០២៦៕ ប្រែសម្រួល៖ស៊ុនលី