ភ្នំពេញ៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាដល់កីឡាករ-កីឡាការិនីប្រដាល់សកលដែលខិតខំប្រជែងដណ្ដើមមេដាយបានចំនួន១៤គ្រឿង ជូនក្រសួងមហាផ្ទៃ ពីព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១។

លោកបានបន្តថា ការប្រកួតជើងឯកខាងលើនេះកីឡាករដណ្តើមបានមេដាយមាសចំនួន២គ្រឿង ដោយម្នាក់ៗទទួលបានថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល មេដាយប្រាក់៦គ្រឿង ដោយម្នាក់ៗ ២០ម៉ឺនរៀល និងមេដាយសំរឹទ្ធិ ៦គ្រឿង ម្នាក់ៗ១០ម៉ឺនដែលជាប្រាក់រង្វាន់លើកទឹកចិត្តរបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ។

សមម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១រៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃបានបញ្ជូនក្លិបចំនួន១១ក្លិបដណ្ដើមមេដាយបានចំនួន១៤គ្រឿង។ ក្លិបចូលរួមលោកបណ្ឌិត ជា ប៊ុនហេង ក៏បានឧបត្ថម្ភដល់ក្លិបចំណុះឲ្យក្រសួងមហាផ្ទៃ ចំនួន ១១ក្លិប ក្នុង មួយក្លិបៗទទួលបាន អង្ករ១ប៉ាវ មី ២កេះ ត្រីខ២យួរ ទឹកត្រី១យូរ ទឹកស៉ីអ៉ីវ១យួរ និងថវិកា១០ម៉ឺនរៀល៕
ដោយ៖លី ភីលីព
