The Goal ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានកំណត់ បានកីឡាករគោលដៅ សម្រាប់ចំណាយនៅរដូវកាលដោះដូរខាងមុខនេះហើយ ដែលក្នុងនោះមានម្នាក់ជាកីឡាករ វ័យក្មេងរបស់ក្លឹបបារាំង Monaco ផងដែរ ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានធ្វើការតាមដានយ៉ាងកៀក កិតបំផុត ចំពោះកីឡាករវ័យទើបតែ២១ឆ្នាំ Aurelien Tchouameni
ដោយវិភាគទាំងអត្តចរិតនិងជីវិតផ្ទាល់ខ្លួន របស់កីឡាករផងមុនពេល ដែលការដោះដូរនឹងអាចធ្វើឡើង នៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក្តីក្លឹប ក៏បានបញ្ជាក់អំពីផែនការ របស់ខ្លួនក្នុងការបន្តចង់ បានកីឡាករ Declan Rice របស់ក្លឹបញញួរធំ West Ham នៅឡើយពីព្រោះថាបញ្ជីកីឡាករជាច្រើន ដែលមិនទាន់អាចវិលត្រឡប់ មកជួយក្លឹបវិញបាននៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
