Aston Villa ជាក្រុមមួយក្នុងចំណោមក្រុមនៅ Premier League ផ្សេងទៀត កំពុងតាមដានស្ថានភាព របស់ Philippe Coutinho ដែលកំពុងចង់ចាកចេញពី Barcelona។
Barca កំពុងតែចង់លក់កីឡាករសញ្ជាតិប្រេស៊ីលវ័ួ២៩ឆ្នាំចេញ បន្ទាប់ពីយល់ព្រមទិញ Ferran Torres ពីក្លឹប Manchester City ក្នុងតម្លៃខ្លួន៥៥លានផោន។ អ្នកចាត់ការរបស់ Aston Villa លោក Steven Gerrard មានការចាប់អារម្មណ៍លើ Coutinho ដែលជាកីឡាករធ្លាប់លេង ជាមួយលោកកាលនៅ Liverpool។
ក្រៅពី Villa ក្លឹបនៅអង់គ្លេសផ្សេងទៀត ដូចជា Arsenal, Everton, Newcastle United និង Spurs សុទ្ធតែបានទាក់ទង Coutinho។ Coutinho ហាក់មិនជោគជ័យឡើយក្នុងអាជីពជាមួយ Barca ចាប់តាំងពីផ្ទេរ ក្នុងតម្លៃខ្លួន១៤២លានផោនពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨៕