ភ្នំពេញ ៖ ក្រុមជើងខ្លាំង២ ក្រុម ទទួលបាន៣ពិន្ទុដូចគ្នា ខណៈ២ក្រុមទៀតទទួល១ពិន្ទុដូចគ្នា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី ៤៣ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ដោយក្រុមកីឡាចូលរួមប្រកួត មានចំនួន៦ ក្រុមមានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ។
ក្រុមបាល់ទាត់វ័យចាស់ទ័ព បានយកឈ្នះលើក្រុមបាល់ទាត់ស្ថាន ទូតវៀតណាម លទ្ធផលបច្ចេកទេស១៩ទល់១ ក្រុមបាល់ទាត់ស្រលាញ់សន្និភាពភ្នំពេញ បានយកឈ្នះ ក្រុមបាល់ទាត់មិត្តល្អ មានជ័យលទ្ធផល បច្ចេកទេស៤ទល់១ ចំណែកក្រុមបាល់ទាត់ គួរបៃឌីកា បានត្រឹមស្នើជាមួយក្រុមបាល់ទាត់ យុវជនវិមាន ៧មករា លទ្ធផលបច្ចេកទេស៤៩ទល់៤។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ទ័ព ឈរលើកំពូលតារាងបណ្តុះអាសន្ន និងក្រុមបាល់ទាត់ស្រលាញ់ សន្និតភាពភ្នំពេញឈរ លំដាប់ចំណាត់លេខ២ ។
សម្រាប់ការប្រកួតថ្ងៃ នេះក្រុមបាល់ទាត់ ស្រលាញ់សន្និតភាពភ្នំពេញ ប៉ះក្រុមបាល់ទាត់ស្ថាន ទូតវៀតណាម រីឯក្រុមបាល់ ទាត់វ័យចាស់ទ័ព ជួបជាមួយក្រុម បាល់ទាត់ យុវជនវិមាន៧មករា និងក្រុមបាល់ទាត់ គួរបៃឌីកាប្រកួតនឹងក្រុមបាល់ទាត់ មិត្តល្អមានជ័យនៅទីលានបាល់ទាត់ស្តាតចាស់។
ការប្រកួតនេះ ជាគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ប្រធានសម្ព័ន្ធយុវជនស្រលាញ់ សន្តិភាព ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ វិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរ នូវមន្ត្រីរាជការ និងបងៗ ពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេង កីឡា ជាគំរូដ៏ល្អដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជន គ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗ បាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ។
ព្រមទាំងពង្រឹងនូវចំណង សាមគ្គីភាពរវាងក្រុមកីឡាករ វ័យចំណាស់ នៃស្ថាប័ន នានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់ តែប្រសើរនឹងគ្នាឡើង ទ្វេរដង ព្រោះកីឡា ជាប្រភព យ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាព ពិតប្រាកដក្នុងសម័យតេជោ ។
រៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករាតេជោសន្តិភាពដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាស ជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បង នៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !៕