កីឡា

ឧបនាយករដ្ឋមន្ត្រី ៖ កីឡាករលំដាប់ពិភពលោក Novak Djokovic នឹងត្រូវនិរទេស ប្រសិនបើលោក មិនបានប្រាប់ការពិត

អូស្ត្រាលី ៖ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កីឡាករវាយកូនបាល់បុរស លំដាប់លេខមួយពិភពលោក Novak Djokovic គួរតែត្រូវបាននិរទេស ចេញពីប្រទេសអូស្ត្រាលី ប្រសិនបើលោក មិនបានប្រាប់ការពិតអំពីការ លើកលែងរបស់លោក ពីច្បាប់ចាក់វ៉ាក់សាំង យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។

លោក Barnaby Joyce បានប្រាប់ BBC ថា អ្នកមានមិនអាចវង្វេង ជុំវិញពិភពលោក ដោយគិតពួកគេលើសច្បាប់ ។ កីឡាករវាយកូនបាល់ Djokovic បានធ្វើដំណើរទៅលេងកម្មវិធី Australian Open កំពុងស្ថិតក្នុងការឃុំខ្លួន ជនអន្តោប្រវេសន៍ បន្ទាប់ពីការចូល របស់លោកត្រូវបានបដិសេធ។ តុលាការនឹងសម្រេចថា តើលោកគួរត្រូវបាននិរទេស នៅថ្ងៃច័ន្ទឬយ៉ាងណា ។

កីឡាករសញ្ជាតិ ស៊ែប៊ី អាយុ ៣៤ ឆ្នាំ បាននិយាយថា លោកប្រឆាំង នឹងការចាក់វ៉ាក់សាំង នោះបានទទួលការលើកលែង ផ្នែកវេជ្ជសាស្រ្ត សម្រាប់ចូលរួម ក្នុងការប្រកួត នៅទីក្រុងមែលប៊ន សម្រាប់ហេតុផល មិនជាក់លាក់ជាការ សម្រេចចិត្តបាន ធ្វើឲ្យប្រជាជន អូស្ត្រាលី ជាច្រើនខឹងសម្បារ។
អ្នករៀបចំការប្រកួត បាននិយាយថា ការលើកលែងនេះ ត្រូវបានផ្តល់ដោយក្រុមគ្រូពេទ្យឯករាជ្យ ចំនួន២រៀបចំ ដោយកីឡាវាយកូន បាល់អូស្ត្រាលី ដែលជាស្ថាប័នគ្រប់គ្រង ព្រឹត្តិការណ៍នេះ និងរដ្ឋ Victoria ជាអ្នករៀបចំការប្រកួត ប៉ុន្តែកាលពីថ្ងៃពុធ មន្ត្រីកងកម្លាំងព្រំដែន អូស្ត្រាលី (ABF) បាននិយាយថា លោក Djokovic បាន បរាជ័យក្នុងការផ្តល់ភស្តុតាង សមស្រប សម្រាប់ការចូល បន្ទាប់ពីបានមកដល់ ទីក្រុងឌូបៃ ។ លោកត្រូវបានឃុំខ្លួននៅសណ្ឋាគារ ដែលប្រើសម្រាប់ការឃុំខ្លួនជនអន្តោប្រវេសន៍ នៅជាយក្រុងមែលប៊ន៕ ដោយ៖លី ភីលីព

Most Popular

To Top