កីឡាករឆ្នើមវ័យ៣០ឆ្នាំជនជាតិអ៊ីតាលី Lorenzo Insigne ទីបំផុតនឹងត្រូវធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹបលីគកំពូលនៃប្រទេសអាមេរិក MLS ហើយនៅរដូវក្តៅខាងមុខនេះបន្ទាប់ពី បានយល់ព្រមក្នុង ការបន្តកុងត្រាដែលមានរយៈពេល៤ឆ្នាំជាមួយនឹងក្លឹបនៅទីនេះ។
ក្លឹប Toronto FC បានប្រកាសអះអាងនៅថ្ងៃនេះថាខ្លួនបានចុះកិច្ចព្រមព្រៀងទិញបានកីឡាករឆ្នើម Lorenzo Insigne ពីក្លឹបអ៊ីតាលី Napoli ហើយកុងត្រានេះនឹងមានសុពលភាពគិត
ចាប់តាំងពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២តទៅ។
ប្រភព The Goal ក៏បានអះអាងដែរថាកីឡាកររូបនេះនឹងអាចរកចំណូលពីប្រាក់កម្រៃបានប្រមាណជា១១,៥លានអ៊ឺរ៉ូឬប្រមាណជា៩លានផោនជាមួយនឹង Toronto FC ដោយមិនគិតបញ្ចូលជាមួយនឹង
ប្រាក់លើកទឹកចិត្តផ្សេងហើយក្លឹបជាក់ស្តែងចង់បានកុងត្រារហូតទៅដល់៥ឆ្នាំមិនមែនត្រឹមតែ៤ឆ្នាំនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
