កីឡាករប៉ទុយហ្គាល់ឆ្នើមរបស់ក្លឹបបិសាចក្រហម Bruno Fernandes ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា បាននឹងអាចចាកចេញទៅចូលរួមជាមួយនឹង Barcelona ក្រោយការបង្ហាញ ទំរង់លេងមិនល្អប្រសើរឡើយ ដោយនៅរដូវកាល២០២១-២០២២។
ទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់ បានចេញមកធ្វើការឆ្លើយតប ទៅនឹងដំណឹងនេះថា សុទ្ធតែជាអ្នកកាសែតមិនល្អឡើយ ទោះបីជាជាក់ស្តែងទំរង់លេងរបស់គាត់ ពាក់កណ្តាលរដូវកាលនេះ ពិតជាមិនដូចទៅនឹងការរំពឹងទុកក្តី។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បានស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនទាំង១៤ដង នៅក្នុងលីគហើយជឿជាក់ថា Fernandes ពេលនេះកំពុងមានឈ្មោះជាកីឡាករ ដែលមិនសូវសប្បាយចិត្តជាមួយនឹងក្លឹបឡើយ ខណៈដែលបច្ចុប្បន្នកំពុងឈរ នៅលេខរៀងទី៧ក្នុងតារាង៕ ប្រែសម្រួល៖ស៊ុនលី