អ្នកគាំទ្ររបស់ក្លឹប Manchester United បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជាមួយ Marcus Rashford និង Greenwood អំឡុងពេលប្រកួត FA Cup ទល់នឹង Aston Villa កាលពីយប់មិញ។
ការប្រកួតដែលលេងនៅកីឡដ្ឋាន Old Trafford ក្រុមលោក Ralf Rangnick បានយកឈ្នះ Aston Villa ត្រឹម ១-០ ប៉ុណ្ណោះ ដោយមួយគ្រាប់នោះធ្វើបានដោយខ្សែបម្រើ McTominay។ ប៉ុន្តែនៅវគ្គទីពីរ United មានឱកាសមាសមួយ ក្នុងការរកបានគ្រាប់ទីពីរតែត្រូវ Greenwood ចាក់ចោល។
នៅនាទី៧៥ Greenwood ទទួលបានបាល់វាយបកពីស្លាបខាងស្ដាំ ខណៈ Rashford រត់ចូលកណ្ដាលដើម្បីគាំទ្រ។ ប៉ុន្តែពេលនោះ Greenwood មិនព្រមបោះឲ្យ Rashford ឡើយ ដោយសម្រេចចិត្តទាត់ខ្លួនឯ ហើយត្រូវអ្នកចាំទីជួយបាន។ បាល់បានខ្ទាតចេញពីដៃអ្នកចាំទី តែ Rashford មិនបានទៅព្យាយាមទាត់បន្ថែមទេ បែរជាឈរធម្មតាទៅវិញ។

ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ Man Utd ជាច្រើនបង្ហាញការខឹងសម្បា ពេញបណ្ដាញសង្គម។ គណនីមួយបានសរសេរថា៖ “តើ Greenwood និង Rashford កំពុងធ្វើអីថ្ងៃនេះ។ ជាការសម្រេចចិត្តអន់បំផុត”។ តាមរយៈជ័យជម្នះខាងលើ United ត្រូវឡើងទៅប៉ះ Middlesbrough ក្នុងជុំទី៤ ពានរង្វាន់ FA Cup៕ Source: Sabay
