កីឡា

Surviving Bokator ត្រឹមឆ្នាំ២០២១ ជាមួយនឹងការឈ្នះ ជាប្រវត្តិសាស្ត្របន្ថែមទៀត នៅក្នុងការប្រកួតភាពយន្ត កីឡាឆ្នាំ ២០២២

បាងកក: លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាននិយាយថា ភាពយន្តខ្មែរ-កាណាដា Surviving Bokator បានបញ្ចប់នូវរដូវកាល មហោស្រពភាពយន្តឆ្នាំ 2021 ជាមួយនឹងការឈ្នះជាប្រវត្តិសាស្ត្រ ។ កាលពីចុងខែធ្នូ នាប្រទេសថៃ ភាពយន្តនេះត្រូវបានទទួលការគំាទ្រ ពីទស្សនិកជន និងអ្នកសរសេរកម្មវិធីនៅឯកម្មវិធី BKK DOC (Bangkok) International Documentary Awards ដោយទទួលបានពានរង្វាន់ឯកសារកីឡាល្អបំផុត ។

លោកបន្តថា Surviving Bokator គឺជាសាច់រឿងដែលបង្ហាញពីការរស់ឡើងវិញ នូវក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ ។ ភាពយន្ត នេះ មានការចូលរួមពីសំណាក់ លោកគ្រូព្រឹទិ្ធចារ្យគុន ល្បុក្កតោ សាន គឹមស៊ាន ,អ្នក ប្រដាល់ ក្បាច់គុន ចម្រុះរបស់ កម្ពុជា និង ជា តារា ភាពយន្ត  ថា រ័ត្ន “កង្កែប តូច” និង លោក គ្រូ អ៊ឹង ដារិទ្ធ ដែលជាគ្រូ បង្វឹក របស់ ក្រុម ល្បុក្កតោជម្រើស ជាតិ កម្ពុជា ។ សម្រាប់ការថតក្នុងរយៈពេលជាង 5 ឆ្នាំ ក៏មានការបង្ហាញមួយ ដែលពេលនោះល្បុក្កតោ បានទទួលនួវមេដាយប្រាក់ជាប្រវត្តិសាស្ត្រ លើកដំបូង របស់គុនល្បុក្កតោ ក្នុងការប្រកួតអន្តរជាតិ នៅឯការប្រកួតក្បាច់គុនពិភពលោក ដែលឧបត្ថម្ភដោយអង្គការយូណេស្កូ ក្នុងប្រទេសកូរ៉េខាងត្បូង ។

ការទទួលស្គាល់នៅក្នុងមហោស្រពភាពយន្ត កីឡា ដែលចំណាស់ជាងគេបំផុត របស់ពិភពលោក នៅក្នុងខែវិច្ឆិកា នាប្រទេសអ៊ីតាលី គឺជាជ័យជម្នះជាប្រវត្តិសាស្ត្រមួយផ្សេងទៀត នៅក្នុងវិស័យភាពយន្តកីឡា ។ ផលិតករភាពយន្តលោក Mark Bochsler ដែលបានចូលរួមពិធីបុណ្យកីឡា Paladino D’Oro នៅ Palermo ទីក្រុង Sicily បានទទួលជាមួយនឹងពានរង្វាន់ ការកែសម្រួលល្អបំផុត ។ លោកBochsler បានមានប្រសាសន៏ថា “ការទទួលបានពានរង្វាន់នេះ ត្រូវបានការទទួលស្គាល់ ពីគណៈវិនិច្ឆ័យជ្រើសរើស និងជាមួយការស្វែងយល់ដឹង អំពីបញ្ហាប្រឈមពិសេស របស់ភាពយន្តប្រភេទនេះ ដែលត្រូវបាន ចំណាយ ពេលថតក្នុងរយៈពេលច្រើនឆ្នាំ និងមានការសម្រិតសម្រាំង យកនូវប្លង់ពិសេសរបស់វីដេអូ ដែលត្រូវចំនាយរយៈពេលពីរបីរយម៉ោង ព្រមទាំងប្រឈមមុខ ក្នុងការកែសម្រួល” ។នៅក្នុងឆ្នាំទី 41 របស់ខ្លួន Paladino D’Oro កម្មវិធីដ៏មានកិត្យានុភាព ល្បីល្បាញ មួយនេះ គឺជាមហោស្រពភាពយន្ត កីឡាចំណាស់ ជាងគេបំផុតរបស់ពិភពលោក ។ វាជាប្រវត្តិសាស្ត្រ ដំបូង គេ សម្រាប់ កម្ពុជា ដែល ឈ្នះ ក្នុង ព្រឹត្តិការណ៍ នេះ។ ភាពយន្ត នេះ ក៏ ទទួល បាន ការ តែងតាំង ក្នុងប្រភេទ ឯកសារល្អបំផុត ផង ដែរ។
 
លោកអគ្គថា ក្នុងខែវិច្ឆិកា នៅកន្លែងផ្សេងទៀតនៅអឺរ៉ុប Surviving Bokator  ក៏បានបង្ហា្ញញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិ Liverpool ចក្រភពអង់គ្លេស ដែលជាកន្លែងភាពយន្តឯកសារនេះ បានឈ្នះជាភាពយន្តឯកសារល្អបំផុត។ ក្នុងការប្រគល់ពានរង្វាន់នេះ នាយកផ្នែកសិល្បៈ LIVIFF លោកAl Bailey បានលើកឡើងថាខ្សែភាពយន្តនេះគឺជា “ចំនុចមួយ នៃការផលិតភាពយន្តឯកសារមួយនេះគឺជាអី្វ ដែលបំផុសរាល់អារម្មណ៍នៅក្រោមពន្លឺថ្ងៃ”។”( A piece of heartfelt documentary filmmaking that evokes every emotion under the sun) ។
 
ជោគជ័យថ្មីៗទាំងនេះ ជាការឈ្នះផ្សេងទៀតនៅដើមឆ្នាំនេះ នៅទីក្រុងឡុងដ៍ រួមមាន (អ្នកដឹកនាំរឿងល្អបំផុត ភាពយន្តឯកសារល្អបំផុត អ្នកជ្រើសរើសរូបភាពល្អបំផុត) ,Los Angeles (ភាពយន្តឯកសារល្អបំផុត ការកែសម្រួលល្អបំផុត) និង Las Vegas (ផលិតករល្អបំផុត) ។ រហូតមកទល់ពេលនេះ Surviving Bokatorបានឈ្នះជាង 25 ពានរង្វាន់ទូទាំងពិភពលោក រួមមាន Mention D’Honneur ក្នុងកម្មវិធី World FICTS Sport Cinema Challenge នៅទីក្រុង Milano ក្នុងឆ្នាំ 2020 ដែលជាព្រឹត្តិការណ៍ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានឧបត្ថម្ភឡើង ។

នៅពេលសួរអំពី សមិទ្ធិផលទាំងនេះ ផលិតករភាពយន្ត បានឆ្លើយតបថា “យើងមានកិត្តិយសណាស់ ដែល បានដើរតួយ៉ាងសំខាន់ ក្នុងការពាំនាំយក នូវការយល់ដឹង ព្រមទាំងការបង្ហាញ ពីការខិតខំប្រឹងប្រែង របស់ប្រជាជន កម្ពុជា ក្នុងការទាមទារឡើងវិញ នូវប្រពៃណី និងអត្តសញ្ញាណវប្បធម៌ របស់ពួកគេ ដែលត្រូវបានរងការគំរាមកំហែង ក្នុងសម័យប៉ុលពតកាលពីជាង40 ឆ្នាំមុន ។ សមិទិ្ធផលនៃភាពជោគជ័យ ជាលក្ខណះអន្តរជាតិ របស់ខ្សែភាពយន្តមួយនេះ ព្រមទាំងការទទួលស្គាល់ នៃការបង្ហាញខ្លួនរបស់ក្បាច់គុនល្បុក្កតោ បានជួយផ្លាស់ប្តូរនូវរបៀប ដែលពិភពលោកយល់ពីប្រទេសកម្ពុជា ពីសង្គមជាតិ ដែលធ្លាប់មានរបបប្រល័យពូជសាសន៍ ទៅជាប្រទេសនៃវប្បធម៌ ។

បន្ទាប់ពីមានដំណើរផ្សព្វផ្សាយ ដ៏ទូលំទូលាយនេះនៅក្រៅប្រទេស Surviving Bokator គ្រោងនឹងត្រលប់មកព្រះរាជាណាចក្រវិញនៅឆ្នាំ 2022 (ក្រោយការរីករាលដានៃជំងឺ) សម្រាប់ការចាក់បញ្ចាំងផ្សាយនៅតាមរោងកុនទូទាំងប្រទេស។ ចំពោះគម្រោង ចេញ ផ្សាយ នៅរោងភាពយន្ត នៅ កម្ពុជា មុននេះ ត្រូវបានរារាំង ដោយជំងឺ រាតត្បាត ។ ចំណែកកាលវិភាគថ្មី ទៀតនេះក៏នឹង ស្របពេលជាមួយគ្នា ដែលគុនល្បុក្កតោត្រូវបានដាក់ស្នើរ ជាបេតិកភណ្ឌវប្បធម៌អរូបី ដោយអង្គការយូណេស្កូនៅឆ្នាំ២០២២ ។ ការប្រារព្ធពិធីទូទាំងប្រទេសនឹងត្រូវរៀបចំ សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ៕ដោយ:លី ភីលីព

Most Popular

To Top