លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United បាននិយាយទៅកាន់ BBC Sportsក្រោយប្រកួតឈ្នះនឹង Aston Villa ១-០ ក្របខ័ណ្ឌ FA Cup ថា លោកមិនមានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើ ខ្សែបម្រើ Scott McTominay ក្លាយជាប្រធានក្រុមមួយនៅពេលខាងមុខ។
លោក Rangnick ក៏បាននិយាយថា៖” McTominay ជាកីឡាករយើងតាំងនៅក្រុមថ្នាល អញ្ចឹងកម្លាំងសមត្ថភាពគេគឺអស្ចារ្យណាស់។ គេឥឡូវនេះចាប់ផ្ដើមស៊ុតចូលហើយ គេថែមទាំងមានភាពជាអ្នកដឹកនាំក្នុងខ្លួនផងដែរ អញ្ចឹងហើយខ្ញុំមិនភ្ញាក់ផ្អើលទេ បើ២-៣ឆ្នាំខាងមុខនេះ គេក្លាយជាប្រធានក្រុមមួយនេះ “។
នៅការប្រកួតខាងលើនេះ McTominay ជារកជ័យជំនះឲ្យ Man Utd ដោយស៊ុតចូលមួយគ្រាប់ នៅនាទីទី ៨ ដែលហេតុនាំឲ្យ Rangnick ពេញចិត្តគេបែបនេះ។
នៅក្នុងរដូវកាលនេះ ខ្សែបម្រើរូបនេះចូលលេងឲ្យ Man Utd បាន២២ប្រកួត និងរកបាន ២គ្រាប់៕
ប្រភព៖http://sabay