កីឡា

កីឡាករវ័យចំណាស់មាស ជប៉ុន រហ័សនាម King Kazu ចូលរួមក្រុមថ្មី នៅអាយុ ៥៤ ឆ្នាំ

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា កីឡាករបាល់ទាត់ជប៉ុនវ័យចំណាស់ជាងគេ លើពិភពលោក Kazuyoshi Miura បានបន្តអាជីពលេងរាប់ទសវត្សរ៍ របស់លោកនៅអាយុ ៥៤ ឆ្នាំ ជាមួយនឹងការផ្លាស់ ទៅក្លិបលំដាប់ទី៤ ដែលគ្រប់គ្រង ដោយបងប្រុសរបស់លោក ។

លោក Miura ត្រូវបានគេស្គាល់ថា ជា “King Kazu” ហើយលោកនឹងខិតខំជួយក្រុមឲ្យឈ្នះនៅលើទីលាន បន្ទាប់ពីចូលរួម ជាមួយ Suzuka Point Getters ។ ការផ្លាស់ប្តូរនេះ ត្រូវបានប្រកាសនៅម៉ោង ១១:១១ ព្រឹក ថ្ងៃទី ១១ ខែមករា ដោយអតីតខ្សែប្រយុទ្ធអន្តរជាតិ រូបនេះនឹងពាក់អាវលេខ ១១ នៅរដូវកាលក្រោយ ។

លោក Miura ឈានចូលវ័យ ៥៥ ឆ្នាំក្នុងខែកុម្ភៈ បាននិយាយ កាលពីខែមុនថា លោកមានការផ្តល់ ជូនពីក្លិបជាច្រើន នៅប្រទេសជប៉ុន និងក្រៅប្រទេស បន្ទាប់ពីបានផ្លាស់ប្តូរទៅ Yokohama FC កាលពីរដូវ កាលមុន នៅក្នុងក្របខណ្ឌកំពូលរបស់ J.League ។ លោកបានគ្រប់គ្រងការប្រកួត លីគត្រឹមតែមួយនាទីប៉ុណ្ណោះ ខណៈក្រុមរបស់លោក បានបញ្ចប់នៅបាតតារាង ។

លោកសង្ឃឹមថា នឹងមានឥទ្ធិពលបន្ថែមទៀត សម្រាប់ក្រុមថ្មីរបស់លោក ដែលគ្រប់គ្រង ដោយបងប្រុស Yasutoshi ។ Miura ធ្លាប់នៅក្លិបជាង១O មានប្រទេសប្រេស៊ីល ជប៉ុន អ៊ីតាលី ក្រូអាស៊ី និងអូស្ត្រាលី ។ លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយក្លិបថ្មីរបស់លោកថា ខ្ញុំពិតជាអរគុណដែល ខ្ញុំត្រូវបានផ្តល់ឱកាសឲ្យលេងនៅទីនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top