ភ្នំពេញ ៖ ក្រុមបាល់ទាត់សសយក ស្រុកមុខកំពូល បានគ្រងតំណែងជើងឯក នៃការប្រកួតកីឡាពានរង្វាន់ ៧មករា ដើម្បីអបអរសាទរទិវា ៧មករា ១៧៩៧ -៧ មករា ឆ្នាំ២០២២ រៀបចំដោយមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីក្រុមបាល់ទាត់ សសយក ស្រុកល្វាឯមឡើង វគ្គផ្តាច់ព្រ័ត្រ លទ្ធផល៣ទល់២នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នៅទីលានបាល់ទាត់ខេត្តកណ្តាល ។

ក្នុងឳកាសប្រគល់ និងពាក់មេដាយ ជូនក្រុម ដែលទទួលជ័យជម្នះ ដោយមានការអញ្ជើញចូលរួមពី សំណាក់លោក គីម រិទ្ធី អភិបាលរង ខេត្តកណ្តាល តំណាង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំមន្ទីរទំាងអស់ ព្រមទំាំងកីឡាករ-កីឡាការិនី ជាង៥០០នាក់ ។

លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានមានប្រសាសន៍ថា លោកនឹងបន្តជំរុញឲ្យយុវជន នៅតាមបណ្តាល ភូមិលេងកីឡាទំាងអស់គ្នា ជាពិសេសកីឡាបាល់ទាត់ ដើម្បីអភិឌ្ឍន កីឡាប្រភេទនេះ មានភាពខ្លាំងក្លា ហើយនាពេលខាង មុន ស្រុកមុខកំពូល យើងនឹងរៀបចំការប្រកួតកីឡា ពានរង្វាន់ស្រុកមុខកំពូល ដើម្បីស្វែងរកកីឡាករឆ្នើមតំណាង ឲ្យស្រុកមុខកំពូលចូលរួមពានរង្វាន់ ថ្នាក់កណ្តាល ។
លោកអភិបាលស្រុកមុខកំពូលបានបន្តថា ជារៀងរាល់ឆ្នាំអភិបាលស្រុកមុខកំពូល តែងតែរៀបចំការប្រកួតកីឡាបាល់ទាត់ បាល់ទះ និងប្រណាំងទូក។ ពេលថ្មីៗនេះអភិបាល ស្រុកមុខកំពូល ទទួលបានថ្នាក់ចំណាត់លេខ១ ផ្នែកកីឡាប្រណាំងទូក ទំាង២លើកតែម្តង ហើយលើកទី៣ ដែលក្រុមកីឡាស្រុកមុខកំពូល ទទួលជ័យជម្នះ ។

លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតធ្វើឡើង ដើម្បីអបអរសាទរទិវា ៧មករា ១៩៧៩–២០២២ ហើយក៏ជា ការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាពេលខាង មុខនេះ ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើម ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដែលដាក់ឲ្យប្រកួតនូវ កីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងប៉េតង់ ។ ការប្រកួតនេះបាល់ទាត់មាន១៩ ក្រុម រីឯប្រភេទកីឡាប៉េតង់ ២២ ក្រុម ។ កីឡាបាល់ទាត់យើង ចាប់ផ្តើមការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ដល់១៤ខែមករា ឆ្នាំ២០២២ ៕
