កីឡាករខ្សែប្រយុទ្ធបារាំង Ousmane Demebele ត្រូវបាន The Sport ជឿជាក់ថានឹងធ្វើការចាកចេញពីក្លឹប
Barcelona ដើម្បីចូលរួមជាមួយនឹងក្លឹប Man UTD ឬ Juventus។
Barca បានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះគឺបានព្រមព្រៀងរួចទៅហើយក្នុងការចូលរួមជាមួយនឹងក្លឹបមួយ
ក្នុងចំណោមក្លឹបទាំងពីរខាងលើនេះបន្ទាប់ពីបានបដិសេធមិនទទួលយកកុងត្រាថ្មីជាមួយនឹង Camp Nou។
គួរឲ្យដឹងដែរថាក្រៅតែពីក្លឹបទាំងពីរនេះក៏មានក្លឹបធំៗផ្សេងទៀតដែលមានបំណងចង់បាន Dembele ដូចគ្នាមានដូចជា
Chelsea និងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
