ទីបំផុតក្លឹប Everton បានប្រកាសបណ្តេញ ចេញគ្រូបង្វឹកជនជាតិ អេស្បាញ លោក Rafael Benitez ជាផ្លូវការហើយ កាលពីយប់មិញនេះបន្ទាប់ពីបរាជ័យ របស់ក្រុមលើកទី១០ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍កន្លងមក ។
លោក Benitez បានផ្លាស់ប្តូរមកជំនួសតំណែង របស់លោក Carlo Ancelotti នៅទឹកដី Goodison Park ចំពេលដែលតំណែងនេះ កំពុងតែមានភាពក្តៅខ្លាំង កាលពីខែមិថុនាកន្លងមក ។
ទំរង់លេងរបស់ក្រុម ក៏នៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ទោះបីជាលោក Benitez បានមកធ្វើការដឹកនាំ ក្តីហើយក៏ទទួលបានបរាជ័យ ជាប់គ្នាផ្ទួន១០ប្រកួតចុងក្រោយ នេះបូករួមទាំងបរាជ័យទៅលើក្រុម Norwich កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល២ទល់នឹង១នោះផង។
បច្ចុប្បន្ន Everton មានតែ១៩ពិន្ទុប៉ុណ្ណោះ ឈរនៅលំដាប់លេខរៀងទី១៦ជិតទៅនឹងក្រុម ដែលត្រូវគេកាត់ចោល ទៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី