យោងតាមការចេញផ្សាយ របស់ the Marca បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ AT Madrid នឹងគ្មានផែនការ ក្នុងការលក់កីឡាករឆ្នើម Joao Felix របស់ខ្លួនឡើយ ក្នុងឆ្នាំ២០២២នេះ ទោះបីជាមានក្លឹបជាច្រើន កំពុងព្យាយាមទាក់ទងក្តី។
កីឡាករវ័យ២២ឆ្នាំ រូបនេះកំពុងមានទំនាក់ទំនង និងព័ត៌មានចចាមអារ៉ាមជាច្រើន ជាមួយនឹងក្លឹបមេឃខៀវ Man City ប៉ុន្តែ AT Madrid នៅតែចិញ្ចឹមចិត្ត ចំពោះវត្តមានរបស់ Felix ក្នុងនាមជាកីឡាករថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបរូបនេះ។
លោក Diego Simeone ក៏បានបង្ហាញ នូវទំនុកចិត្តដែរថា Felix នឹងនៅតែមានចិត្តចង់ បន្តរស់នៅ ជាមួយនឹងក្លឹបទោះបីជាបច្ចុប្បន្នមានទំរង់លេង ធ្លាក់ចុះបន្តិចក្តី ហើយក្លឹបក៏ធានាដែរថា មិនដែលពិចារណាទៅលើសំណើ ណាមួយក្នុងខែមករា ឬ រដូវក្តៅខាងមុខជាដាច់ខាត៕
ប្រែសម្រួល៖ស៊ុនលី