Leeds United ដែលបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី១៥ បានធ្វើដំណើរទៅដល់ផ្ទះរបស់ក្រុម West Ham កាលពីយប់មិញដើម្បីបង្អាក់ដំណើរឆ្ពោះទៅ Champions League នារដូវកាលក្រោយខណៈបច្ចុប្បន្នកំពុង ឈរនៅលេខរៀងទី៤ បណ្តោះអាសន្ន។
Leeds នាំមុខមុនទាំងតែពីនាទីទី១០ដោយកីឡាករ Jack Harrison ប៉ុន្តែត្រូវបានតាមពីក្រោយមកវិញដោយកីឡាករ Jarrod Bowen របស់ក្រុម West Ham នៅនាទីទី៣៣។នៅនាទី៣៧ កីឡាករ Harrison ដដែលបានបន្ថែម១គ្រាប់ទៀតនាំមុខមុនបញ្ចប់តង់ទី១។
ចូលដល់តង់ទី២ក្រុមភ្ញៀវបានសម្រុករហូតរកបានតាមពីក្រោយមកវិញម្តងទៀតដោយកីឡាករ Fornals ប៉ុន្តែបានត្រឹមតែ៨នាទីទីកីឡាករ Harrison សាជាថ្មីអាចរកបានគ្រាប់បាល់ហ៊ែតទ្រីក និងជាបាលជ័យជំនះរបស់ Leeds ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី