កីឡា

សរុប​​កីឡាករ​ឈ្នះ​ពាន​សំខាន់​ៗ​ក្នុង​​កម្មវិធី The Best ២០២១

កម្មវិធី The Best FIFA ឆ្នាំ​២០២១ បាន​រៀបចំ​​ឡើង​កាល​ពី​​យប់​មិញ​​នៅ​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Bayern Munich កីឡាករ Robert Lewandowski ត្រូវ​បាន​បោះ​ឆ្នោត​​ឲ្យ​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​បំផុត​នៅ​ឆ្នាំ​២០២១។ ខណៈ​ផ្នែក​​កីឡា​ការិនី​បាន​ទៅ Alexia Putella របស់​ក្លឹប Barcelona។

ខាង​ក្រោម​ជា​កីឡាករ​ឈ្នះ​ពាន​សំខាន់​ៗ​ក្នុង​​កម្មវិធី The Best ២០២១

  • កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​ផ្នែក​បុរស៖ Robert Lewandowski
  • កីឡាករ​ឆ្នើម​​បំផុត​ប្រចាំ​ឆ្នាំ​ផ្នែក​នារី៖ Alexia Putella
  • កីឡាករ​១១​នាក់​ឆ្នើម​បំផុត​ផ្នែក​បុរស​៖ Donnarumma; Dias, Bonucci, Alaba; Jorginho, Kante, De Bruyne; Ronaldo, Haaland, Lewandowski, Messi
  • កីឡាការិនី​១១​នាក់​ឆ្នើម​បំផុត​ផ្នែក​នារី​៖ Chistiane Endler; Lucy Bronze, Wendy Renard, Mille Bright, Magdalena Erikkson; Estafania Banini, Carli Lloyd, Barbara Bonansea; Vivianne Miedema, Marta, Alex Morgan
  • ពាន​រង្វាន់​សម្រាប់​អ្នក​គាំទ្រ៖ បាន​ទៅ​​​​អ្នក​គាំទ្រ​ដាណឺម៉ាក និង​ហ្វាំងឡង់
  • គ្រូ​បង្វឹក​ឆ្នើម​បំផុត​ផ្នែក​បុរស៖ Thomas Tuchel
  • គ្រូ​បង្វឹក​ឆ្នើម​បំផុត​ផ្នែក​​នារី​៖ Emma Hayes
  • ក្រុម Fair Play៖ ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក និង​បុគ្គលិក
  • គ្រាប់​បាល់​ល្អ​បំផុត (Pukas Award)៖ Erik Lamela
  • អ្នក​ចាំ​ទី​ល្អ​បំផុត​ផ្នែក​បុរស៖ Edouard Mendy
  • អ្នក​ចាំ​ទី​ល្អ​បំផុត​ផ្នែក​នារី៖ Christiane Endle
  • ពាន Best Specail ផ្នែក​នារី៖ Christine Sinclair
  • ពាន Best Specail ផ្នែក​បុរស៖ Cristiano Ronaldo៕

Most Popular

To Top