ទីក្រុងប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃចន្ទ បានលុបចោលផែនការ លក់សំបុត្រដល់សាធារណជន សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ដោយសារ ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសកើនឡើងដល់ខ្ពស់បំផុត ចាប់តាំងពីខែមីនា ឆ្នាំ២០២០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នករៀបចំ បាននិយាយថា កាលពីឆ្នាំមុន នឹងមិនមានអ្នកទស្សនាអន្តរជាតិ នៅក្នុងការប្រកួតនោះឡើយមួយ ផ្នែកដោយសារ តែតម្រូវការដាក់ ឲ្យនៅដាច់ពីគេរយៈពេលជាច្រើន សប្តាហ៍របស់ប្រទេសចិន ប៉ុន្តែពួកគេបាន សន្យាថា នឹងអនុញ្ញាតឲ្យទស្សនិកជនក្នុងស្រុក ។ ប៉ុន្តែផែនការទាំងនោះ ត្រូវបានលុបចោល កាលពីថ្ងៃចន្ទ ខណៈចិន បានរាយការណ៍ពីការឆ្លងថ្មីចំនួន ២២៣ ត្រឹមតែ ៣ សប្តាហ៍មុនពេលព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ត្រូវបានកំណត់ឲ្យបើក ។
គណៈកម្មាធិការនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងអ្នកទស្សនាទាក់ទងនឹងអូឡាំពិក វាត្រូវបានគេសម្រេចចិត្ត កែសម្រួលផែនការ ដើមដើម្បីលក់សំបុត្រ ដល់ សាធារណជន ហើយជំនួសមកវិញ ដោយរៀបចំអ្នកទស្សនា ដើម្បីទស្សនាការប្រកួត នៅនឹងកន្លែង ។
វាមិនច្បាស់ថា អ្នកទស្សនាទាំងនេះ នឹងត្រូវជ្រើសរើសដោយរបៀបណា ហើយថា តើពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ ដោយឡែកមុន ឬក្រោយការប្រកួត។ ប្រទេសចិនជាកន្លែង ដែលមេរោគបានផ្ទុះឡើងជាលើកដំបូង នៅចុងឆ្នាំ ២0១៩ បានជាប់គាំងទៅនឹងគោល នយោបាយ ដ៏តឹងរ៉ឹង នៃការកំណត់ គោលដៅ គ្មានករណីឆ្លងមេរោគ COVID-19 បើទោះបីជាប្រទេសដទៃទៀត នៃពិភពលោកបាន បើកដំណើរ ការឡើងវិញក៏ដោយ។
ប៉ុន្តែវិធីសាស្រ្ត របស់វាបានស្ថិត នៅក្រោមសម្ពាធជានិរន្តរភាពក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងចង្កោមមេរោគ ជាច្រើននៅក្នុងតំបន់សំខាន់ៗ រួមទាំងកំពង់ផែ Tianjin និងតំបន់ផលិតកម្មភាគខាងត្បូង នៃខេត្ត Guangdong៕ដោយ៖លី ភីលីព