កីឡា

លោក យ៉ាំ ថៃសាន៖ វគ្គបណ្ដុះបណ្ដាលនេះ ពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្តាល កីឡាវ៉ូវីមណាមុនជើងឯកថ្នាក់ជាតិ ឆ្នាំឆ្នាំ២០២១មកដល់

ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមកមិ្រត “ក” ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដែលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយមានសិក្ខាកាម៣០នាក់ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក យ៉ាំ ថៃសាន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់ចៅក្រម និងអាជ្ញាកណ្តាលរបស់សហព័ន្ធនាពេលអនាគត និងពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្តាលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលប្រព្រឹតិ្តចាប់ពីថ្ងៃទី២៤ដល់ថ្ងទី២៦ ខែមករា ២០២២នៅនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេនៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកអគ្គបានបន្តថា វគ្គនេះមានសិក្ខាកាម៣០នាក់មកពី១២រាជធានី-ខេត្ត និងក្រសួង២គឺក្លិបវ៉ូវីណាមក្រសួងមហាផ្ទៃ ក្លិបវ៉ូវីណាមក្រសួងការពារជាតិ ក្លិបវ៉ូវីណាមតាឡី ក្លិបវ៉ូវីណាមទួលទំពួង ក្លិបវ៉ូវីណាមខេត្តកណ្តាល ក្លិបវ៉ូវីណាមខេត្តកោះកុង ក្លិបវ៉ូវីណាមខេត្តកំពង់ចាម ក្លិបវ៉ូវីណាមខេត្តកំពង់ធំ ក្លិបវ៉ូវីណាមខេត្តកំពង់ស្ពឺ ក្លិបវ៉ូវីណាមខេត្តកំពត ក្លិបវ៉ូវីណាមខេត្តត្បូងឃ្មុំ ក្លិបវ៉ូវីណាមខេត្តប៉ៃលិន ក្លិបវ៉ូវីណាមខេត្តសៀមរាប និងក្លិបវ៉ូវីណាមខេត្តស្វាយរៀងហើយគ្រូឧទ្ទេស ២រូប គឺលោក Nguyen Van Coung និងលោក ទេព ជីវសុខុម ៕ដោយ៖លី ភីលីព

Most Popular

To Top