កីឡា

សហព័ន្ធកីឡាបាល់ ឱបកម្ពុជា ចាប់ដៃគូ ជាមួយ ChildFund Rugby ដើម្បីអភិវឌ្ឍន៍ វិស័យកីឡាបាល់ឱប នៅកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា រៀបចំកម្មវិធីអាហារសាមគ្គី ស្តីពីភាពជាដៃគូ រវាងសហព័ន្ធកីឡា បាល់ឱបកម្ពុជា ដែលជាសមាជិក នៃគណៈកម្មាធិការ អូឡាំពិកជាតិ និងក្រសួងអប់រំ យុវជន និងកីឡា និង ChildFund Rugby ជាដៃគូអភិវឌ្ឍន៍ Asia Rugby and World Rugby ដើម្បីដាក់ដំណើរការនូវគម្រោងអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបនៅកម្ពុជានៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ នៅសណ្ឌាគារ SUNWAY ។

ក្នុងឳកាសភាពជាដៃគូ នៃការអភិវឌ្ឍន៍វិស័យកីឡាបាល់ឱប នៅកម្ពុជាដើម្បីត្រៀមការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយការមានអញ្ជើញ ចូលរួមពីសំណាក់ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា និងលោក Prashant Verma ប្រធានតំបន់ ChildFund Rugby ។

លោក លន់ សាមឌី បាននិយាយថា គម្រោងអភិវឌ្ឍន៍ វិស័យកីឡាបាល់ឱបនៅកម្ពុជា គឺ ជាកម្មវិធីកីឡាសម្រាប់ការ អភិវឌ្ឍន៍ប្រកប ដោយភាពច្នៃប្រឌិត ដែលមានការដឹក នាំពីសហព័ន្ធកីឡាបាល់ឱបកម្ពុជា ក្នុងភាពជាដៃគូជាមួយ ChildFund Rugby ។ កម្មវិធីនេះជួយដល់កុមារ និងយុវជនក្នុង ទ្វីបអាស៊ី ដើម្បីជំនះរាល់ឧបសគ្គ ជំរុញការផ្លាស់ប្តូរ សង្គមប្រកបដោយ ភាពវិជ្ជមាន និងបន្តចែកចាយភាព វិជ្ជមានទៅ សហគមន៍របស់ពួកគេវិញ ។ ការអភិវឌ្ឍន៍កីឡាបាល់ឱប មានមូលដ្ឋាននៅក្នុងក្របខណ្ឌសិក្សាផ្នែកសង្គម និងអារម្មណ៍ របស់ ឆាល់ហ្វាន់អូស្ត្រាលី(SELF) ដែល កម្មវិធីសិក្សានេះផ្ដោត លើសមាសធាតុសំខាន់ៗចំនួន ៤ ។

លោកបានបន្តថា លើសមាសធាតុសំខាន់ៗចំនួន ៤រួមមានផ្សព្វផ្សាយ វិស័យកីឡាបាល់ឱប បំណិនជីវិតដូចជាចំណេះដឹង និងជំនាញទាក់ទិន នឹងភាពជាអ្នកដឹកនាំ សមាសភាពយ៉េនឌ័រ និង ការកសាងផែនការ សម្រាប់អនាគត និងការការពារ សុវត្ថិភាព (តាមរយៈការផ្តល់នូវ ទីមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ អោយកុមារបានលេង) ព្រមទំាងការសង្គ្រោះបឋម ។

លោក Prashant Verma បាននិយាយថា សហការជាមួយសហព័ន្ធនៃកីឡាបាល់ឱបជាច្រើននៅលើពិភពលោក ដើម្បីគាំទ្រការរីកចម្រើននៃផ្នែកកីឡានេះ និងបំនិនជីវិតក្នុងសហគមន៏ Childfund Rugby ក៏ធ្វើការយ៉ាងស្និទ្ធស្នាលជាមួយសហព័ន្ធកីឡាបាល់ឱប ជាច្រើនក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ។ សព្វថ្ងៃនេះដៃគូ ក្នុងប្រទេសរបស់សហព័ន្ធកីឡាបាល់ឱបបានបង្វឹកគ្រូកីឡាចំនួន៥០០រូប ហើយបុគ្គលទាំង នេះក៏បានយកការបង្រៀន ពីកីឡាបាល់ឱប និងបំនិនជីវិតទៅអោយក្មេង ចំនួន ៥0,000 នាក់ក្នុងតំបន់ ដែល៥0 ភាគរយ នៃចំនួននេះជាភេទស្រី ។

បំនិនជីវិតទាំងនេះ នឹងជួយជ្រោមជ្រែងការលូតលាស់នូវគោលបំណង ទាំងថ្នាក់ជាតិនិងអន្តរជាតិ ទៅលើមភាព នៃភេទទាំងពីរ ភាពដឹកនាំ និង សុខភាព។ យើងត្រូវដឹងថាបំនិនទាំងនេះ មានភាពសំខាន់កាន់តខ្លាំងនៅកំឡុង ពេលដែលយុវជនកំពុង តែបន្តប្រឆាំង និងងើបចេញពីជំងឺ COVID-19៕

Most Popular

To Top