ប៊ូគីណាហ្វាសូ និងទុយណេស៊ី គឺជាប្រទេស២មុនគេ បានឡើងទៅកាន់វគ្គ៨ក្រុម ចុងក្រោយពានរង្វាន់ Africa Cup of Nations។
ប៊ូគីណាហ្វាសូបានឡើង ទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះបាល់ប៉េណាល់ទីលើក្រុមជម្រើសជាតិហ្គាបុង ។ ក្នុងការប្រកួត ដែលលេងដល់ម៉ោងបន្ថែម១២០នាទីក្រុមទាំងពីរ បញ្ចប់លទ្ធផលត្រឹម ១-១ ប៉ុណ្ណោះ ដូច្នេះត្រូវទាត់ប៉េណាល់ ទីកាត់សេចក្ដី។ ជាលទ្ធផលប៊ូគីណាហ្វាសូ បានឈ្នះ ៧-៦។
ចំណែកឯទុយណេស៊ី បានយកឈ្នះនីហ្សេរីយ៉ា ១-០ ដោយមួយគ្រាប់នោះធ្វើបានដោយកីឡាករ Youssef Msakni។ ជ័យជម្នះនេះទុយណេស៊ីបានសិទ្ធិបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដែលត្រូវប៉ះ ជាមួយប៊ូគីណាហ្វាសូនៅថ្ងៃទី ២៩ ខែ មករា៕