ខ្សែការពារ Sergio Ramos រកបានគ្រាប់ដំបូងឲ្យក្លឹប Paris St-Germain ហើយ ជួយក្រុមយកឈ្នះ Reims ៤-០ បន្តនាំមុខក្នុងតារាងពិន្ទូ Ligue 1។
ក្រុមលោក Mauricio Pochettino រកបានគ្រាប់ទីមួយដោយខ្សែបម្រើ Marco Verratti ក្នុងវគ្គទីមួយ។ ឈានដល់វគ្គទីពី Ramos និង Danilo Pereira បានបន្ថែមម្នាក់មួយគ្រាប់ទៀតឲ្យ PSG ខណៈ Wout Faes របស់ Reims បានធ្វើឲ្យចូលទីរបស់ខ្លួនឯងមួយគ្រាប់។
ជ័យជម្នះ ៤-០នេះ PSG នៅតែបន្តឈរលេខ១ ក្នុងតារាងពិន្ទុមាន៥៣ពិន្ទុ ដាច់ក្រុមលេខពីរ Nice ដល់ទៅ១១ពិន្ទុឯណោះ។ Marseille កំពុងនៅលេខ៣មាន៤០ពិន្ទុ ៕