កីឡា

ប្រធាន IOC នឹងជួបកីឡាការិនី វាយកូនបាល់ឆ្នើម Peng Shuai អំឡុងពេលកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង

ទីក្រុងប៉េកាំង ៖ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” បាននិយាយថា ខ្លួនបានពិភាក្សាជាមួយកីឡាការិនី វាយកូនបាល់ឆ្នើម របស់ប្រទេសចិន នាង Peng Shuai ម្តងទៀត ហើយគ្រោង នឹងជួបនាង នៅទីក្រុងប៉េកាំងក្នុងអំឡុង ពេលការប្រកួតកីឡា អូឡាំពិក រដូវរងានៅខែក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កីឡាការិនី Peng ជាអតីតកីឡាការិនីវាយកូនបាល់ លេខមួយពិភពលោក គឺ ជាប្រធានបទ នៃការព្រួយបារម្ភទូទាំងពិភពលោក ចាប់តាំងពីការចោទ ប្រកាន់កាលពីខែវិច្ឆិកាថា នាងត្រូវបានបង្ខំ ឲ្យរួមភេទដោយអតីតឧបនាយករដ្ឋមន្ត្រី Zhang Gaoli ក្នុងអំឡុងពេលទំនាក់ទំនងស្នេហា ។ ការត្រួតពិនិត្យរបស់ទីក្រុងប៉េកាំង បានបោសសម្អាតការ ចោទប្រកាន់ពីអ៊ីនធើណេត ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង របស់ប្រទេសចិន ហើយកីឡាការិនីវ័យ ៣៦ ឆ្នាំរូបនេះមិនត្រូវបានគេឃើញ ជាសាធារណៈអស់រយៈពេលជិត ៣សប្តាហ៍ ។

លោក Zhang មិនបានធ្វើអត្ថាធិប្បាយ លើការចោទប្រកាន់នេះទេ ខណៈកីឡាការិនី Peng បានបង្ហាញខ្លួនខ្លីៗ ដែលត្រូវបានរុញច្រានយ៉ាង ទូលំទូលាយដោយអ្នកសារព័ត៌មានរដ្ឋ របស់ប្រទេសចិន ដើម្បីជាភស្តុតាង នៃ សេរីភាព និងសុខុមាលភាពរបស់នាង។ នៅក្នុងការសន្ទនាតាមវីដេអូខ្លីមួយ ជាមួយកាសែតសិង្ហបុរីមួយ នាងបាននិយាយថា នាងមិនអះអាងថានរណាម្នាក់ រំលោភនាងឡើយ ។

អ្នកនាំពាក្យ របស់ IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានថា ស្ថាប័នអូឡាំពិក បានរក្សាទំនាក់ទំនង ជាមួយPeng និងមានការ សន្ទនាជាច្រើនជាមួយនាងចាប់តាំងពីការហៅទូរស័ព្ទដំបូងក្នុងខែវិច្ឆិកា ដោយមានការទំនាក់ទំនងថ្មីៗ បំផុតទើបតែសប្តាហ៍មុន ។
នេះបើយោងតាមសេចក្តីថ្លែង ការណ៍ថា កីឡាការិនី Peng បានប្រាប់ IOC ថា នាងកំពុងទន្ទឹងរង់ចាំការប្រកួតកីឡា អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២0២២ ហើយមានបំណងតាមដាន ការប្រកួតនានា និងមិត្តរួមកីឡាអូឡាំពិក របស់នាងយ៉ាងជិតស្និទ្ធ៕ ដោយ៖លី ភីលីព

Most Popular

To Top