ខេត្តសៀមរា៖ក្លិបកីឡាវាយសីខេត្តសៀមរាបធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី ២១ លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យចំណាត់ថ្នាក់ជាក្លិបស្តង់ដាល្អជាងគេទូទាំងប្រទេសក្លិបក្រោមចំណុះរបស់សហ័ន្ធ ក្រោមការវាយតម្លៃដូចនេះ ដោយសារទីលានមួយនេះមានបរិវេណធំទូលាយ និងបំពាក់សម្ភារះស្តង់ដា បូករួមទាំងបរិស្ថានផងដែរ។
លោកឧត្តមសេនីយ៍ទោ ជាម សុភា បញ្ជាក់ទៀតថា ក្រោយពីការប្រកួតដណ្តើមពានរង្វាន់៧មករាបញ្ចប់ សព័ន្ធនឹងស្មើរសុំទីលានខេត្តសៀមធ្វើជាកន្លែងការប្រកួតកីឡាវាយជ្រើសរើសជើងឯកថ្នាក់ជាតិមួយទៀត ដោយហេតុផលថា ទីលានរបស់សហ័ន្ធនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំមិនទាន់អាប្រកួតបាន ដោយជាប់ជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩នៅឡើយ។
អគ្គលេខាធិការរូបនេះ បានគូបញ្ជាក់ទៀតថា ក្រៅពីការប្រកួតថ្នាក់ជាតិសំខាន់ៗនេះ ទីលានខេត្តសៀមស្ថិតនៅទឹកដីបតិកភ័ណ្ឌប្រាសាទបុរាណមួយនេះ សហព័ន្ធនិងស្នើរសុំជាកន្លែងរៀបចំការប្រកួតអន្តរជាតិនានា ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់។
លោក សោម សមស័ក ម្ចាស់ក្លិបកកីឡាវាយសីខេត្តសៀមរាប បានលើកឡើងថា ការទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំជាមួយ សហព័ន្ធកីឡាវាយសីកម្ពុជា ក្លិបខេត្តសៀមរាប ពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះព្រឹត្តិការណ៍ប្រកួតនេះ បានបង្ហាញពីការគាំទ្រនូវទិវាជ័យជំនះ៧មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយ បានស្តាឲ្យកម្ពុជាមានការអភិវឌ្ឍឡើងវិញ និងមានសុខសន្តិភាព ប្រជាជនរស់នៅដោយភាពសុខដមរមនា សិទ្ធិសេរីភាពពេញលេញ។មួយវិញទៀត ការប្រកួតនេះ ក៏ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព មិត្តភាព និងសុខមាលភាព តាមរយៈការប្រកួតកីឡាផងដែរ។
ប្រធានក្លិបរូបនេះ បញ្ជាក់ទៀតថា តាមរយៈកិច្ចសហការពីសហព័ន្ធកីឡាវាយសីកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតធំៗនៅទីនេះ ក្លិបមានសង្ឈឹមខ្ពស់ថា ខេត្តសៀមរាបប្រកដជាខេត្តមួយក្លាយជាខេត្តឈានមុខគេដែលសប្បូរទៅដោយធនធានកីឡាករកីឡាការិនីវាយសី។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១ ដែលខេត្តសៀមរាបទទួលធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើង ដើម្បីអបអរទិវាជ័យជំនះ៧មករា និង ពិធីសម្ភោធក្លិបកីឡាវាយសីខេត្តសៀមរាប ដោយ ដំណើរការប្រកួតរយៈពេល២ថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២ ដោយធ្វើការប្រកួតលើ៧វិញ្ញាសា សរុបកីឡាករការិនីនិងគណៈប្រតិភូដឹកនាំចូលរួមប្រកួតចំនួន២០០នាក់ មកពី១៨ក្លិប សមាគមន៌កីឡាវាយសីទូទាំងប្រទេស៕