តារាវ័យក្មេងសំបូររឿងអាស្រូវ Mason Greenwood ដែលត្រូវបានប៉ូលីសទីក្រុង Manchester ចាប់ខ្លួនហើយនោះនៅមិនទាន់អាចត្រូវបានដោះលែងនៅឡើយខណៈដែលចំណាត់ការ របស់ប៉ូលីសនៅតែបន្តធ្វើនៅឡើយ។
Greenwood ប៉ុន្មានថ្ងៃមុននេះត្រូវបានគេរាយការណ៍ថា បានវាយដំប្រើអំពើហិង្សាទៅលើមិត្តស្រីរបស់ខ្លួនបន្ទាប់ពីរូបភាពនិងវិដេអូជាច្រើនត្រូវបាន បែកធ្លាយនៅក្នុងបណ្តាញសង្គមហើយមកដល់ ពេលនេះប៉ូលីសនៅបន្តដំណើរការស៊ើបសួរ បន្ថែមទៀតនៅឡើយមុនបញ្ចូនទៅតុលាការកាត់ទោស។
Greenwood ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពេលរសៀលហើយបន្តជាប់ឃុំរហូតមកដល់ថ្ងៃអង្គារនេះ នៅឡើយហើយជាការឆ្លើយតប Man UTD មិនបានបញ្ជាក់អ្វីទាំងអស់ដោយនិយាយថាមាន តែការរងចាំរហូតដល់មានលទ្ធផលជាផ្លូវការប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី