The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកលោក Joachim Low នឹងត្រៀមខ្លួន ក្នុងការទទួលយកតំណែង ជាគ្រូបង្វឹករបស់ក្លឹប Fenerbahce នៅចុងរដូវកាលខាងមុខនេះហើយ។

គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះ ត្រូវបានប្រភពដដែលបញ្ជាក់ដែរថា នឹងចុះកុងត្រា ដែលមានរយៈពេល៣ឆ្នាំ ដើម្បីទៅជំនួសតំណែង របស់លោក Ismail Kartal ជាមួយនឹងក្លឹបយក្ស របស់តួកគីមួយនេះ។
គួរឲ្យដឹងដែរថាលោក Low មិនបានធ្វើការងារឡើយ គិតចាប់តាំងតែពីបានចាកចេញ ពីជម្រើសជាតិអាល្លឺម៉ង់ ក្រោយពេលដែលបានដឹកនាំ ក្រុមឲ្យធ្លាក់ចេញ ពីការប្រកួតពានរង្វាន់អឺរ៉ូឆ្នាំ២០២០ កាលពីខែកក្កដាកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី
