BELGRADE ៖ អាជ្ញាធរស៊ែប៊ីបាននិយាយថា ការធ្វើតេស្តិ៍រកមេរោគ COVID-19 របស់កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Novak Djokovic ដែលដាក់ជូនមន្ត្រីអូស្ត្រាលី កាលពីខែមុន គឺមានភាពស្របច្បាប់ បន្ទាប់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចោទសួរពីភាពត្រឹមត្រូវ នៃឯកសារនោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កីឡាករលំដាប់លេខ ១ ពិភពលោកអាយុ ៣៤ ឆ្នាំរូបនេះមិនអាចលេងក្នុងកម្មវិធី Australian Open បន្ទាប់ពីត្រូវបាននិរទេស ដោយសារបញ្ហាវ៉ាក់សាំង COVID-19 ទោះបីជាដំបូង ទទួលបានការលើកលែង ពីមន្ត្រីដោយផ្អែកលើការធ្វើតេស្តិ៍ PCR វិជ្ជមានប៉ុន្មានសប្តាហ៍មុន ការប្រកួតក៏ដោយ។
យោងតាមការស៊ើបអង្កេត របស់ក្រសួងសុខាភិបាល របស់ប្រទេសនេះ ថា ការិយាល័យរដ្ឋអាជ្ញា របស់ប្រទេសស៊ែប៊ី បាននិយាយថា មិនមានភ័ស្តុតាងបង្ហាញពីការធ្វើតេស្តិ៍នេះ ត្រូវបានរៀបចំនោះឡើយ។ សេចក្តីថ្លែងការណ៍ ពីការិយាល័យថា វាត្រូវបានបង្កើតឡើងដែល Novak Djokovic ត្រូវបានធ្វើតេស្តិ៍ជាច្រើនដង ហើយលទ្ធផលតេស្តិ៍ចាប់ពីថ្ងៃទី ១៦ ខែធ្នូ និងថ្ងៃទី ២២ ខែធ្នូ មានសុពលភាព។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពី BBC បានចេញផ្សាយរបាយការណ៍មួយ បង្ហាញពីការសង្ស័យលើការធ្វើតេស្តិ៍នេះ ដោយបង្ហាញថា លេខរៀងនៅលើឯកសារមិនមានលំដាប់ ជាមួយនឹងអ្នកផ្សេងទៀត ពីរយៈពេលប្រហាក់ប្រហែលគ្នា។ មន្ត្រីស៊ែប៊ី មិនបានឆ្លើយតបដោយផ្ទាល់ ទៅនឹងការចោទប្រកាន់ ដោយ BBC និងអ្នកយកព័ត៌មានផ្សេងទៀត ដែលបានលើកសំណួរ ស្រដៀងគ្នានេះទេ។
Djokovic មិនអាចប្រជែងយកជើងឯក Grand Slam លើកទី ២១ ត្រូវបានឈ្នះកាលពីចុងសប្តាហ៍ ដោយគូប្រជែងរបស់លោក Rafael Nadal ឥឡូវនេះជាកីឡាករល្អបំផុតជាងគេ ក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់។ យ៉ាងណាក៏ដោយ កីឡាករសញ្ជាតិស៊ែប៊ី នៅតែរក្សាចំណាត់ថ្នាក់លេខមួយ ក្នុងពិភពលោក នៃចំណាត់ថ្នាក់បានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ ហើយបានបន្តការ បំបែកឯកទកម្មរបស់គេ ក្នុងចំណាត់ថ្នាក់កំពូលដល់ ៣៥៨ សប្តាហ៍៕ ដោយ៖លី ភីលីព