ក្រុមបិសាចក្រហម Man UTD នៅសប្តាហ៍នេះ គឺត្រូវបានគេដឹងថា កំពុងតែត្រៀមខ្លួន ក្នុងការប្រកួតជាមួយនឹងក្រុម Middlesbrough ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mason Greenwood ដែលត្រូវបានចាប់ខ្លួន នោះនិងត្រូវបានដោះលែង នៅមិនអាចបង្ហាញ វត្តមានវិញនោះទេរហូតដល់មានការ បញ្ជាក់បន្ថែម ។
គ្រូបង្វឹកក្លឹបបិសាចក្រហមលោក Ralf Rangnick បានបញ្ជាក់ថាកីឡាករ Mason Greenwood ដែលត្រូវបានចាប់ខ្លួន និងហេតុការណ៍នាពេលកន្លងមករបស់គាត់ គឺមិនមានការប៉ះពាល់ដល់អារម្មណ៍ របស់ក្រុមក្នុងការត្រៀមខ្លួន និងការប្រកួតនានា នៅពេលខាងមុខឡើយ ។
គួររំលឹកឡើងវិញដែរថា Greenwood ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យពីបទរំលោភ និងប្រើប្រាស់អំពើហិង្សា ទៅលើមិត្តស្រីរបស់ខ្លួនហើយបន្ត ឃុំខ្លួនរហូតដល់ថ្ងៃអង្គារ និងពុធនិងត្រូវបន្តករណីនេះ ក្នុងការស៊ើបអង្កេតបន្ថែមទៀត នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី