ក្លឹបយក្សបារាំង PSG ត្រូវបាន The Goal ជឿជាក់ថា នឹងអាចវិលត្រឡប់ទៅធ្វើការងារ ដើម្បីចរចាជាមួយនឹងកីឡាករ Moise Kean សាជាថ្មីក្រោយបរាជ័យម្តងហើយ កាលពីខែមករាកន្លងទៅ ដោយនឹងអាចធ្វើការដោះដូរ ជាមួយនឹងកីឡាករម្នាក់ របស់ខ្លួនផងដែរ។
កីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅគ្នុងស្ថានភាពលំបាក ក្នុងការបង្ហាញខ្លួនឲ្យបានទៀង ទាត់ជាមួយនឹង Juventus ជាពិសេសនៅពេលមានវត្តមានមកដល់នៃកីឡាករ Dusan Vlahovic ហើយជឿជាក់ថា កំពុងតែស្វែងរកក្លឹបថ្មី ដើម្បីជ្រកកោននៅចប់ រដូវកាលនេះ។
Calciomercato ក៏បានធ្វើការចេញផ្សាយស្រដៀងគ្នាដែរថា PSG បានបើកទ្វាសុំចរចាជាមួយនឹង Kean និងព្រមទាំងយល់ព្រមក្នុងការដោះដូរកីឡាករ Mauro Icardi ផងដែរប្រសិនបើ Juventus យល់ព្រមលើលក្ខខណ្ឌនេះ៕
ប្រែសម្រួល៖ស៊ុនលី