ក្រុមកាំភ្លើងធំ Arsenal បានស្គាល់ជ័យជម្នះ ជាលើកដំបូង ក្នុងឆ្នាំ២០២២នេះ ក្រោយយកឈ្នះ Wolves ១-០ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ។
មួយគ្រាប់របស់ក្រុមលោក Mikel Arteta ធ្វើបានដោយកីឡាករ Gabriel ក្រោយមានការបញ្ជូនពី Lacazette នៅក្នុងប្រអប់គ្រោះថ្នាក់។ Arsenal បានបាត់បង់សមាជិកម្នាក់គឺ Gariel Martinelli ក្រោយទទួលបានកាតលឿងពីរ ស្មើនឹងកាតក្រហម។
នេះគឺជាជ័យជម្នះដំបូង សម្រាប់ Arsenal នៅឆ្នាំនេះ ក្នុង៦ប្រកួតចុងក្រោយ។ ពួកគេបានរំកិលមកកាន់លេខ៥ក្នុងតារាងពិន្ទុ Premier League គម្លាតពីក្រុមលេខ៤ West Ham តែ១ពិន្ទុប៉ុណ្ណោះ៕ Source: Sabay