កីឡា

លោក Infantino ៖ World Cup នឹងក្លាយជាចំណុច សំខាន់សម្រាប់ សុខភាពសម្រាប់ព្រឹត្តិការណ៍ កីឡាពិភពលោក

ដូហា ៖ ប្រធាន FIFA លោក Gianni Infantino បានមានប្រសាសន៍ ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពិពភលោក “World Cup” ក្នុងឆ្នាំនេះនៅប្រទេសកាតា នឹងក្លាយជាគំរូ សម្រាប់ការរៀប ចំព្រឹត្តិការណ៍ កីឡាពិភពលោក នាពេលអនាគត អំឡុងពេលមានវិបត្តិសុខភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អ្នករៀបចំព្រឹត្តិការណ៍មាន៣២ក្រុម នៅប្រទេសកាតាចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឆិកាហើយដំណើរការរហូតដល់ថ្ងៃទី ១៨ ខែធ្នូបាននិយាយថា ពួកគេសុទិដ្ឋិនិយម ដោយប្រយ័ត្នប្រយែងវានឹង ក្លាយជាការប្រមូលផ្តុំអ្នកគាំទ្រ កីឡាដ៏ធំជាលើកដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោក ចាប់តាំងពីជំងឺរាតត្បាត បានផ្ទុះឡើងកាលពី២ឆ្នាំមុន ។
អ្នកទស្សនាភាគច្រើន ត្រូវបានហាមឃាត់មិន ឲ្យចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូកាលពីឆ្នាំមុន រក្សាទុកសម្រាប់ព្រឹត្តិការណ៍មួយ ចំនួននៅខាងក្រៅរដ្ឋធានី របស់ប្រទេសជប៉ុន និងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាដែលកំពុង បន្តនៅប្រទេសចិន។

FIFA បានប្រកាស ក្នុងសប្តាហ៍នេះថា សំណើត្រូវបានធ្វើឡើងសម្រាប់សំបុត្រចំនួន ១៧ លានសំបុត្រសម្រាប់ការប្រកួត World Cup លើកដំបូងនៅ តំបន់អារ៉ាប់ យបានស្វែងរកការធានា ចំពោះអ្នកគាំទ្រ អំពីវិធានការសុវត្ថិភាពក្នុងអំឡុង ពេលសន្និសីទសុខភាព តាមអ៊ីនធើណេត ដែលរៀបចំដោយអាជ្ញាធរកាតា ។ លោក Infantino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ បានកត់ត្រាសម្រាប់ព្រឹត្តិការណ៍នេះថា បាល់ទាត់មានកាតព្វកិច្ចដើម្បីធ្វើឲ្យប្រាកដថា នេះមិនត្រឹមតែការប្រកួតបាល់ទាត់ពិភពលោក ដ៏ល្អបំផុតដែលមិនធ្លាប់មាននោះទេ ប៉ុន្តែក៏ជាការប្រកួតបាល់ទាត់ពិភពលោក មានសុខភាពល្អបំផុត ដែលមិនធ្លាប់មាន។

លោកបានបន្ថែមថា ស្តង់ដារសុខភាពនិងសុវត្ថិភាព នឹងក្លាយជាស្តង់ដារសម្រាប់ការប្រកួតកីឡា ក្នុងកម្រិតនេះ នាពេលអនាគត ។ សារដូចគ្នានេះ ត្រូវបានផ្តល់ឲ្យដោយអគ្គនាយក អង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានលើកឡើង ពីបញ្ហាប្រឈមពិសេស ដែលអ្នករៀបចំប្រឈមមុខ ដោយសារតែជំងឺរាតត្បាត ។ WHO កំពុងធ្វើការជាមួយរដ្ឋាភិបាលកាតា លើសន្តិសុខសុខភាព ជំងឺឆ្លង សុវត្ថិភាពចំណីអាហារ ការសម្របសម្រួល និងការប្រាស្រ័យទាក់ទង គ្នាក្នុងអំឡុងការប្រកួតបាល់ទាត់ ពិភពលោក ៕ដោយ៖លី ភីលីព

Most Popular

To Top