ខេត្តកណ្តាល៖ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម និងក្រុមបាល់ទាត់យុវជនស្រុកលកៀនស្វាយទទួលបាន៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីទំាង៣ក្រុមយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្តស្ថិតក្នុងក្រុងតាខ្មៅ។
សម្រាប់ការប្រកួតសប្តាហ៍ទី២នេះ ពូល “B” ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលយកឈ្នះលើក្រុមបាល់ទាត់យុវជនស្រលាញ់សន្តិភាពលទ្ធផលបច្ចេកទេស ៦ ទល់ ១ ចំណែកក្រុមបាល់ទាត់យុវជនស្រុកលកៀនស្វាយក៏យកឈ្នះលើក្រុមបាល់ទាត់ស្អាងយើងស្អាតលទ្ធផលបច្ចេកទេស ៤ ទល់ ០ ដូច្នេះក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលឈរចំណាត់ថ្នាក់លេខ១លើតារាងពូល “B” ខណៈក្រុមបាល់ទាត់យុវជនស្រុកលកៀនស្វាយឈរចំណាត់ថ្នាក់លេខ២។
ការប្រកួតសប្តាហ៍ទី២ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ២ប្រកួតឈ្នះទំាង២ទទួលបាន៦ពិន្ទុឈរលំដាប់លេខ១ ក្រុមបាល់ទាត់យុវជនកៀនស្វាយ ២ប្រកួត ឈ្នះ១ ស្មើ១ ទទួលបាន៦ពិន្ទុឈរលំដាប់លេខ២ ក្រុមបាល់ទាត់ស្នងការនគរបាល ២ប្រកួត ចាញ់១ ឈ្នះ១ ទទួលបាន៣ពិន្ទុឈរលំដាប់លេខ៣ ក្រុមបាល់ទាត់ស្អាងយើងស្អាត និងក្រុមបាល់ទាត់យុវជនស្រលាញ់សន្តិភាព ៣ប្រកួត ចាញ់២ ស្មើ១ នៅបាតតារាងទំាង២ក្រុម។
ចំណែកពូល “C” ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមយកឈ្នះលើក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាលទ្ធផលបច្ចេកទេស ២ ទល់ និងក្រុមបាល់ទាត់យុវជនម៉ូតូតាខ្មៅស្មើជាមួយក្រុមបាល់ទាត់កងរាជអាវុធហត្ថខេត្តកណ្តាលលទ្ធផលបច្ចេកទេស ១ ទល់ ១ ដូច្នេះក្រុមបាល់ទាត់យុវជនស្រុកល្វាឯមឈរចំណាត់ថ្នាក់លេខ១លើតារាងពូល “B” ខណៈក្រុមបាល់ទាត់ក្រុមបាល់ទាត់កងរាជអាវុធហត្ថខេត្តកណ្តាលឈរចំណាត់ថ្នាក់លេខ២។
ការប្រកួតសប្តាហ៍ទី២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ២ប្រកួតឈ្នះទំាង២ទទួលបាន៦ពិន្ទុឈរលំដាប់លេខ១ ក្រុមបាល់ទាត់កងរាជអាវុធហត្ថខេត្តកណ្តាល ២ប្រកួត ស្មើទំាង២ ទទួលបាន២ពិន្ទុឈរលំដាប់លេខ២ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា២ប្រកួត ចាញ់១ ស្មើ១ ទទួលបាន១ពិន្ទុឈរលំដាប់លេខ៣ និងក្រុមបាល់ទាត់យុវជនម៉ូតូតាខ្មៅ ២ប្រកួត ចាញ់១ ស្មើ១ នៅបាតតារាង ៕





